ទាន់ហេតុការណ៍
អតីតប្រធានមន្ទីរហិរញ្ញវត្ថុខេត្តកោះកុង បូមខ្សាច់លុបដីចំណីមាត់ព្រែករំលោភបំពានយកធ្វើកម្មសិទ្ធិទំហំប្រមាណ៥ហិកតា..! =>> លោក កង អាណាន់ ខិតខំប្រឹងប្រែងដឹកនាំកម្លាំងចុះរើសសំរាមតាមចិញ្ចើមផ្លូវមាត់ទន្លេរបឹងតាកែវ..! =>> ទឹកប្រាក់ប្រមាណជិត១លានដុល្លារជាគោលការណ៍ត្រូវដក២០ភាគរយជូនមន្ត្រីមិនបានអនុវត្តត្រឹមត្រូវតាមគោលការណ៍នោះទេ... =>> សកម្មភាពដឹកជញ្ជូនឈើក្នុងខេត្តមណ្ឌលគិរីបានចាប់ផ្ដើម កក្រើកសារជាថ្មីម្ដងទៀតហើយ..! =>> ដីព្រៃសហគមន៏សំបុកសត្វសែនជ័យ ដែលជាជម្រកត្រីពង និងជាសម្បតិ្តរបស់រដ្ឋត្រូវបានរងនូវការឈូសឆាយទន្រ្ទានចែកគ្នាយ៉ាងអនាធិបតេយ្យពីសំណាក់……… =>> ផ្លូវបេតុងមួយខ្សែជាមូលនិធិសង្កាត់កណ្ដោលដុំ មិនបានបើកគម្រោងដាក់ដេញថ្លៃជាសាធារណ:នោះទេ ! =>> ឡត៍ដុតអុសយកធ្យូងក៏ជាចលនាមួយយ៉ាងសំខាន់ដែរ ក្នុងការចូលរួមកាប់បំផ្លាញសម្បត្តិធនធានធម្មជាតិ..! =>> ក្រុមឈ្មួញទុច្ចរិតនៅតែបន្តរុករានកាប់បំផ្លាញឈើក្នុងតំបន់ព្រៃអង្គតែននិងតំបន់ព្រៃឡង់ជារៀងរាល់ថ្ងៃ..! =>> មហាជននិងប្រជាពលរដ្ឋបានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើអាជ្ញាធរក្នុងស្រុកបាធាយ ថាមិនបានយកភ្នែកមើល..! =>> តើប្រជាពលរដ្ឋទូទៅ អាចមានវាសនាបានសាងសង់នូវសំណង់លើដីរដ្ឋបានដូចជាលោក រ៉ា និងលោកស្រី ជ្រុន រ៉ុម ដែរឬទេ.?
0

ក្រុមឈ្មួញទុច្ចរិតនៅតែបន្តរុករានកាប់បំផ្លាញឈើក្នុងតំបន់ព្រៃអង្គតែននិងតំបន់ព្រៃឡង់ជារៀងរាល់ថ្ងៃ..!

ក្រុមឈ្មួញទុច្ចរិតនៅតែបន្តរុករានកាប់បំផ្លាញឈើក្នុងតំបន់ព្រៃអង្គតែននិងតំបន់ព្រៃឡង់ជារៀងរាល់ថ្ងៃ..!

 

=ខេត្តកំពង់ធំ÷ថ្ងៃទី៩ខែកក្កដាឆ្នាំ២០២៣គឺជាថ្ងៃ{ រុក្ខទិវា} ដែលបានអញ្ជើញជាវត្តមានដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន
ព្រមទាំងមន្ត្រី រាជការគ្រប់ស្ថារប័ណ្ណជំនាញ អញ្ជើញចូលរួមក្នុងពិធី{ រុក្ខទិវា } ដាំដើមឈើក្នុងន័យគោរពនិងដឹងគុណចំពោះធនធានធម្មជាតិព្រៃឈើដែលបានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់មនុស្សលោកដែលរស់លើផែនដី។

– ប៉ុន្តែ ! មិនគួរណាក្រុមមនុស្សទុច្ចរិត្ត ចិត្តអប្រីយ៍ កាប់ឆ្កាប្រល័យ ឲ្យរងនូវការវិនាសហិនហោចស្ទើរតែគ្រប់ទីកន្លែង ទោះបីជាមានការទប់ស្កាត់ឬបង្ក្រាបពីសំណាក់អាជ្ញាធរនិងសមត្ថកិច្ចយ៉ាងណា ក៏ក្រុមឈ្មួញខិលខូចនៅតែព្យាយាមបន្តសកម្មភាពកាប់បំផ្លាញព្រៃឈើ រុករានយកដីមកធ្វើជាកម្មសិទ្ធផ្ទាល់ តាមរយ:ការឃុបឃិតផ្សំគំនិតជាមួយមន្ត្រីខិលខូចមួយចំនួនដែលមានតួនាទីថែរក្សាការពារ បែជាប្រព្រឹត្តផ្ទុយនិងច្បាប់ទៅវិញ។

– ជាក់ស្ដែងនៅព្រឹកថ្ងៃទី៤ខែកក្កដាឆ្នាំ២០២៣ ក្រុមអ្នកសារព័ត៌មានយើងបានចុះទៅដល់ទីតាំងភូមិសាស្ត្រព្រៃអង្គតែននិងព្រៃឡង់ត្រង់ចំណុចអូរអន្ទ្រក ឃុំបឹងល្វា ស្រុកសន្ទុក និងចំណុចត្រពាំងប្រីយ៍ ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ក៏ប្រទះឃើញឈើមូលជាច្រើនកន្លែងដែលក្រុមឈ្មួញបានលាក់ទុកក្នុងព្រៃ រីឯឈើមូលខ្លះត្រូវបានគេចាំងធ្វើជាសសរក្រាក់ឬ ( ក្រាក់ )មាននៅតាមរោង តាមតង់ស្នាក់នៅដើម្បីបន្លំភ្នែកសមត្ថកិច្ចជំនាញ។

– ដើម្បីចូលរួមក្នុងពីធី
{ រុក្ខទិវា } ៩កក្កដាឆ្នាំ២០២៣ និងដើម្បីរក្សាធនធានធម្មជាតិដែលសេសសល់មានស្រាប់ ឲ្យបានគង់វង្ស ប្រជាពលរដ្ឋទូរទៅ សូមសំណូមពរដល់អាជ្ញាធរនិងសមត្ថកិច្ចជំនាញដែលពាក់ព័ន្ធ ជាពិសេសមន្ទីរកសិកម្ម មន្ទីរបរិស្ថាន កងរាជវុធហត្ថ ព្រមទាំងឯកឧត្តម ងួន រតន អភិបាលខេត្តកំពង់ធំ មេត្តាមានវិធានការតឹងរឹុងចំពោះមន្ត្រីដែលមានទីស្នាក់ឈជើងតាមគោលដៅក្នុងភូមិសាស្ត្រព្រៃអង្គតែននិងព្រៃឡង់ផងទាន ក្រែងបាននូវសល់ខ្លះទុកសម្រាប់ជាប្រយោជន៍ដល់កូនចៅខ្មែរជំនាន់ក្រោយទៀត។

បើពុំដូច្នោះទេ ព្រៃធម្មជាតិ និងក្លាយទៅជាចំការដំឡូងមី ចំការស្វាយចន្ទីរបស់ឯកជនជាក់ជាមិនខានឡើយ៕

( គេហទំព័រ ពន្លឺសន្តិភាព )
ទំនាក់ទំនងទូរសព្ទលេខ
០៩៦ ៧៩ ៧៦ ០០៥/០៨៨ ៤៧ ៧៧ ៨៥៤

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com