ទាន់ហេតុការណ៍
អតីតប្រធានមន្ទីរហិរញ្ញវត្ថុខេត្តកោះកុង បូមខ្សាច់លុបដីចំណីមាត់ព្រែករំលោភបំពានយកធ្វើកម្មសិទ្ធិទំហំប្រមាណ៥ហិកតា..! =>> លោក កង អាណាន់ ខិតខំប្រឹងប្រែងដឹកនាំកម្លាំងចុះរើសសំរាមតាមចិញ្ចើមផ្លូវមាត់ទន្លេរបឹងតាកែវ..! =>> ទឹកប្រាក់ប្រមាណជិត១លានដុល្លារជាគោលការណ៍ត្រូវដក២០ភាគរយជូនមន្ត្រីមិនបានអនុវត្តត្រឹមត្រូវតាមគោលការណ៍នោះទេ... =>> សកម្មភាពដឹកជញ្ជូនឈើក្នុងខេត្តមណ្ឌលគិរីបានចាប់ផ្ដើម កក្រើកសារជាថ្មីម្ដងទៀតហើយ..! =>> ដីព្រៃសហគមន៏សំបុកសត្វសែនជ័យ ដែលជាជម្រកត្រីពង និងជាសម្បតិ្តរបស់រដ្ឋត្រូវបានរងនូវការឈូសឆាយទន្រ្ទានចែកគ្នាយ៉ាងអនាធិបតេយ្យពីសំណាក់……… =>> ផ្លូវបេតុងមួយខ្សែជាមូលនិធិសង្កាត់កណ្ដោលដុំ មិនបានបើកគម្រោងដាក់ដេញថ្លៃជាសាធារណ:នោះទេ ! =>> ឡត៍ដុតអុសយកធ្យូងក៏ជាចលនាមួយយ៉ាងសំខាន់ដែរ ក្នុងការចូលរួមកាប់បំផ្លាញសម្បត្តិធនធានធម្មជាតិ..! =>> ក្រុមឈ្មួញទុច្ចរិតនៅតែបន្តរុករានកាប់បំផ្លាញឈើក្នុងតំបន់ព្រៃអង្គតែននិងតំបន់ព្រៃឡង់ជារៀងរាល់ថ្ងៃ..! =>> មហាជននិងប្រជាពលរដ្ឋបានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើអាជ្ញាធរក្នុងស្រុកបាធាយ ថាមិនបានយកភ្នែកមើល..! =>> តើប្រជាពលរដ្ឋទូទៅ អាចមានវាសនាបានសាងសង់នូវសំណង់លើដីរដ្ឋបានដូចជាលោក រ៉ា និងលោកស្រី ជ្រុន រ៉ុម ដែរឬទេ.?
0

ដីព្រៃសហគមន៏សំបុកសត្វសែនជ័យ ដែលជាជម្រកត្រីពង និងជាសម្បតិ្តរបស់រដ្ឋត្រូវបានរងនូវការឈូសឆាយទន្រ្ទានចែកគ្នាយ៉ាងអនាធិបតេយ្យពីសំណាក់………

ដីព្រៃសហគមន៏សំបុកសត្វសែនជ័យ ដែលជាជម្រកត្រីពង និងជាសម្បតិ្តរបស់រដ្ឋត្រូវបានរងនូវការឈូសឆាយទន្រ្ទានចែកគ្នាយ៉ាងអនាធិបតេយ្យពីសំណាក់………

ខេត្តត្បូងឃ្មុំ ÷ មានសេចក្តីរាយការណ៍មកថា ដីព្រៃសហគមន៍សំបុកសត្វសែនជ័យ ដែលជាជម្រកត្រីពងកូន ស្ថិតនៅ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កំពុងតែរងនូវការកាប់ទន្ទ្រានឈួសឆាយពីសំណាក់ឈ្មួញទុច្ចរិត បានរួមគំនិតគ្នាជាប្រព័ន្ធកាត់ឆ្វៀលលក់យកធ្វើមានធ្វើបានយ៉ាងអនាធិបតេយ្យដោយពុំមានការទប់ស្កាត់ពីសំណាក់អជ្ញាធរ រឺមន្ត្រីជំនាញពាក់ព័ន្ធណាឡើយ។

ជាក់ស្តែងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ប្រភពពីប្រជាពលរដ្ឋបានរៀបរាប់ថាមានគ្រឿងចក្រនិងត្រាក់ទ័រ កំពុងតែធ្វើសកម្មភាពឈួសឆាយដីព្រៃដែលជាជម្រកត្រីពងនេះយ៉ាងគគ្រឹក ដោយមានការបើកដៃពីលោក លីម គិន អនុប្រធានសហគមន៍សំបុកសត្វសែនជ័យ ព្រោះលោក គីម គិន ជាអ្នករត់ការ និងកាត់ឆ្វៀលដីជាកង់ៗលក់តាមទំនើងចិត្តយកលុយដាក់ដាក់ក្នុងហោរប៉ៅខ្លួនយ៉ាងរំភើយ ។

គួររំលឹកផងដែរថាកាលពីថ្ងៃ០៥ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារក៏ធ្លាប់បានទំនាក់ទំនងទៅលោក វ៉ាន់ ចាន់ ប្រធានសហគមន៍សំបុកសត្វសែនជ័យ ដើម្បីសុំការបកស្រាយបំភ្លឺពាក់ព័ន្ធនិងករណីឈួសឆាយដីព្រៃដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកដែរ លោក វ៉ាន់ ចាន់ បានរៀបរាប់ថាលោកពុំដែលបានដឹងនុះទេ ហើយរឿងដែរមានគ្រឿងចក្រចូលមកឈួសឆាយដីព្រៃសហគមន៍ទាំងនេះក៏ដូចជាពុំមានដែរ

ចំណែកលោក លីម គិន ក្រុមការងារមិនអាចទំនាក់ទំនងបានទេ ដោយខលទៅជាច្រើនដងតែពុំមានអ្នកទទួលទូរស័ព្ទ ។

គួរបញ្ជាក់ផងដែរថាដីព្រៃសហគមន៍សំបុកសត្វសែនជ័ន ដែលមានទីតាំងភូមិសាស្ត្រស្ថិតនៅឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ មានផ្ទៃដីសរុប ៧.៤៣០ហិចតា តែមកទល់បច្ចុប្បន្ននេះយើងសង្កេតឃើញថាបានក្លាយទៅជាវាលអស់ទៅហើយ ដោយសារការលោភលន់ចង់មានចង់បានរបស់បុគ្គលមួយក្តាប់តូច សូម្បីតែដីដែលជាសម្បត្តិធនធានធម្មជាតិរបស់រដ្ឋក៏មិនលើកលែងដែរ ពិសេសគឺលោក លីម គិន តែម្តង។

ប្រជាសហគមន៍ពិតជាមានសេចក្តីសោកស្តាយដីព្រៃសហគមន៍សំបុកសត្វសែនជ័យដែលជាជម្រកត្រីពងកូនជាពន់ពេក ម្យ៉ាងទៀត មហាជនក្នុងមូលដ្ឋាន បានដាក់ការសង្ស័យថា ប្រហែលជាអស់លោកថ្នាក់ខេត្ត ឬ មន្ត្រីជំនាញទាំងអស់នោះបានត្រូវរ៉ូវចែកគ្នាធ្វើមានធ្វើបានអស់ហើយទេដឹង ? បានជាមិនមានចំណាត់ការទុកឲ្យលោក លីម គិន ហ៊ានធ្វើអ្វីៗតាមតែអំពើរចិត្តយ៉ាងដូច្នេះ។

– ប្រជាសហគមន៍ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ សូមសំណូមពរដល់ឧត្តមបណ្ឌិត ជាម ចាន់សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំមេត្តាមានវិធានការចំពោះករណីខាងលើនេះផងទានបើមិនដូច្នោះទេដីព្រៃលិចទឹកជាង ៧០០០ ហិចតាក្នុងដែនសហគមន៍(សំបុកសត្វសែនជ័យ)និងត្រូវរលាយហិនហោចអស់ក្រោមស្នាដៃលោក លីម គិន ជាក់ជាមិនខាន ឡើយ៕

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com