ខេត្តកំពង់ស្ពឺ ÷ មានការបែកធ្លាយពីមន្ត្រីសាខាគយនិងរដ្ឋាករខេត្តកំពង់ស្ពឺបានទម្លាយឱ្យដឹងថាថវិកាដែលប្រម៉ូលពន្ធបានពីររថយន្តចង្កូតស្ដាំក្នុងរយៈពេល៦ខែចុងក្រោយក្នុងឆ្នាំ២០២២ដែលសាខាគយនិងរដ្ឋាករខេត្តប្រម៉ូលបានប្រមាណជិត១លានដុល្លារជាគោលការណ៍ត្រូវដក២០ភាគរយជូនដល់មន្ត្រីដែលខិតខំធ្វើការ។
_ ប៉ុន្តែលោក ឈួន ហៃ ប្រធានសាខានិងលោក លាង ម៉ុង អនុប្រធានសាខាគយនិងរដ្ឋាករខេត្តកំពង់ស្ពឺមិនបានអនុវត្តឱ្យត្រឹមត្រូវតាមគោលការណ៍នោះទេ គឺមន្ត្រីដែលទទួលបានតែបន្តិចបន្តួចប៉ុណ្ណោះ សម្រាប់ពួកគាត់ដែលខិតខំធ្វើការមិនអាចទទួលយកបាន។
_ គឺ សុំឱ្យផ្ដល់ជូនពួកគាត់២០ភាគរយគ្រប់ចំនួនតាមគោលការណ៍។
_ ដោយសារតែលោក ឈួន ហៃ ជាប្រធាននិងលោក លាង ម៉ុង អនុប្រធានសាខាគយនិងរដ្ឋាករខេត្តកំពង់ស្ពឺមានការកិបកេងប្រវ័ញ្ចលើកម្លាំងពួកគាត់និងរងនូវអំពើរអយុត្តិធម៌ទាំងអស់នេះហើយជាទង្វើដែលពួកគាត់មិនអាចទទួលយកបាន។
_ និងមានករណីបែកធ្លាយមួយទៀតដែលពាក់ព័ន្ធនិងលោក ឈួន ហៃ ប្រធានសាខាគយ បានកែ ថ្ងៃ ខែ ឆ្នាំកំណើត ពីរថ្ងៃទី១ខែមករា ឆ្នាំ១៩៦៣ មកថ្ងៃទី១ខែមករាឆ្នាំ១៩៦៨ វិញ ដូច្នេះលោក ឈួន ហៃ អាចនៅមានឱកាសបន្តការងារជាប្រធានសាខាគយបានរយៈពេល៥ឆ្នាំទៀត នេះបើគិតអំពីថ្ងៃខែឆ្នាំកំណើតពិត១៩៦៣ គាត់ត្រូវចូលនិវត្តន៍នៅថ្ងៃទី១ខែមករាឆ្នាំ២០២៣នេះ ៕
_ ជុំវិញករណីបែកធ្លាយខាងលើនេះអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោកទាំង២បាននោះទេដោយគ្មានលេខទូរសព្ទធ្វើការទំនាក់ទំនង អង្គភាពយើងខ្ញុំ រងចាំការបកស្រាយគ្រប់ពេលម៉ោងធ្វើការ ដើម្បីផ្សព្វផ្សាយជូនសារជាថ្មីឡើងវិញ ៕
( គេហទំព័រ ពន្លឺសន្តិភាព )
០៩៦ ៧៩ ៧៦ ០០៥ / ០៨៨ ៤៧ ៧៧ ៨៥៤