ទាន់ហេតុការណ៍
ដីមាត់ព្រែករាប់រយម៉ែត្រត្រូវបានបុគ្គលអ្នកមានលុយនឹងមានអំណាចកំពុងចាក់គ្រឹះសង់របងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន... =>> ស្ថានីយ៍ថ្លឹង​រថយន្តភូមិអូរត្នោតឃុំត្បែងស្រុកកណ្ដាលស្ទឹងកំពុងប្រែ​ក្លាយទៅជាជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្ត... =>> ពិធីប្រកាសចូលកាន់តំណែង ឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ជាស្នងការនគរបាលខេត្តជំនួសឧត្តមសេនីយ៍ទោ សម សាមួន ដែលត្រូវចូលនិវត្តន៍... =>> បែកធ្លាយ អគារ KMH នៅក្រុងប៉ោយ ជាជម្រកបទល្មើសអនឡាញខុសច្បាប់ របស់ជនបរទេស!! =>> មិនដឹងថាមានខ្នងបង្អែកធំប៉ុណ្ណាទេ បានជាហ៊ានបើកល្បែងស៊ីសងខុសច្បាប់ហ្គេមបាញ់ត្រីយ៉ាងចំហរដូច្នេះ.? =>> អតីតប្រធានមន្ទីរហិរញ្ញវត្ថុខេត្តកោះកុង បូមខ្សាច់លុបដីចំណីមាត់ព្រែករំលោភបំពានយកធ្វើកម្មសិទ្ធិទំហំប្រមាណ៥ហិកតា..! =>> លោក កង អាណាន់ ខិតខំប្រឹងប្រែងដឹកនាំកម្លាំងចុះរើសសំរាមតាមចិញ្ចើមផ្លូវមាត់ទន្លេរបឹងតាកែវ..! =>> ទឹកប្រាក់ប្រមាណជិត១លានដុល្លារជាគោលការណ៍ត្រូវដក២០ភាគរយជូនមន្ត្រីមិនបានអនុវត្តត្រឹមត្រូវតាមគោលការណ៍នោះទេ... =>> សកម្មភាពដឹកជញ្ជូនឈើក្នុងខេត្តមណ្ឌលគិរីបានចាប់ផ្ដើម កក្រើកសារជាថ្មីម្ដងទៀតហើយ..! =>> ដីព្រៃសហគមន៏សំបុកសត្វសែនជ័យ ដែលជាជម្រកត្រីពង និងជាសម្បតិ្តរបស់រដ្ឋត្រូវបានរងនូវការឈូសឆាយទន្រ្ទានចែកគ្នាយ៉ាងអនាធិបតេយ្យពីសំណាក់………
0

លោក កង អាណាន់ ខិតខំប្រឹងប្រែងដឹកនាំកម្លាំងចុះរើសសំរាមតាមចិញ្ចើមផ្លូវមាត់ទន្លេរបឹងតាកែវ..!

លោក កង អាណាន់ ខិតខំប្រឹងប្រែងដឹកនាំកម្លាំងចុះរើសសំរាមតាមចិញ្ចើមផ្លូវមាត់ទន្លេរបឹងតាកែវ..!

ចេញផ្សាយថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤
=========================
ខេត្តតាកែវ ÷ លោក កង អាណាន់ អភិបាលក្រុងដូនកែវ ខេត្តតាកែវ
បានខិតខំប្រឹងប្រែងដឹកនាំកម្លាំងចុះរើសនឹងប្រម៉ូលសំរាមនៅតាមដងផ្លូវក្បែរមាត់ទន្លេរបឹងតាកែវ ក្រោយចប់ពិធីបុណ្យឆ្លងឆ្នាំរួច  មានទាំងប្រើទូកបាឡាចុះស្រង់សំរាមនៅក្នុងទឹកទៀតផង  មើលទៅលោកអភិបាលក្រុងហាក់បីដូចជាយកចិត្តទុកដាក់ខ្នះខ្នែងយ៉ាងសកម្មគួរឲ្យកោតសរសើរក្នុងនាមជាថ្នាក់ដឹកនាំ។

_ ប៉ុន្តែ ទន្ទឹមនិងសកម្មភាពដឹកនាំកម្លាំងចុះរើសនឹងប្រម៉ូលសំរាមរបស់លោក កង អាណាន់ អភិបាលក្រុងដូនកែវ  ក៏ស្រាប់តែមានការបែកធ្លាយរឿងអាស្រូវល្បីពេញខេត្តរបស់លោកចេញពីមជ្ឈដ្ឋានប្រជាពលរដ្ឋអ្នកលក់ដូរក្នុងឱកាសបុណ្យឆ្លងឆ្នាំនាពេលកន្លងមកថា ÷

_ លោក កង អាណាន់ អភិបាលក្រុងដូនកែវបានឲ្យកូនចៅដើរវាស់ម៉ែត្រតាមអ្នកលក់ដូរគ្រប់កន្លែង មានកន្លែងខ្លះចាប់ពី ១ ម៉ែត្រ ២ ម៉ែត្រ ៣ ម៉ែត្រក៏មានដែរ ដែលអាជ្ញាធរ នៅក្រោមឱវាទលោកអភិបាលក្រុងបានតម្រូវឲ្យបង់លុយភ្លាមៗនៅហ្នឹងកន្លែង ក្នុង១ម៉ែត្រមានចំនួន ២០.០០០ ៛ ដែលចំណោមអ្នកលក់ដូរយ៉ាងច្រើនកុះករ បើសរុបជាទឹកប្រាក់វិញពិតជាមិនធម្មតាទេ ! តើលោកអភិបាលក្រុងយកប្រាក់ដ៏សន្ធឹកសន្ធាប់នេះទៅធ្វើអ្វី ? ឬក៏ជាប្រាក់ឈ្នួលសម្រាប់ជួលរូបលោកក្នុងការដឹកនាំកម្លាំងនិងទូកបាឡាចុះប្រម៉ូលសំរាមក្នុងពិធីឆ្លងឆ្នាំចប់ឬយ៉ាងណា ? ។

_ បើមើលតាមរូបភាពរបស់លោក កង អាណាន់ ដឹកនាំកម្លាំងចុះរើសសំរាមហាក់ដូចជាសកម្មខ្លាំងណាស់ ដើម្បីសម្អាតបរិស្ថានដែលមានតំណែងជាអភិបាលក្រុង
ប៉ុន្តែតាមពិតសកម្មភាពទាំងអស់នេះ វាគ្រាន់តែជា រនាំងឡប់ឡែដើម្បីបិទបាំងរឿងអាស្រូវរបស់ខ្លួននិងកូនចៅដែលបានដើរវាស់កន្លែងយកលុយ ពីអ្នកលក់ដូរនាពេលកន្លងមកទេដឹង ? ។

_ នៅវេលាម៉ោង២នឹង១១នាទី ថ្ងៃទី៤ខែមករាឆ្នាំ២០២៤
អង្គភាពសារព័ត៌មានយើងបានទំនាក់ទំនងទៅលោក កង អាណាន់ តាមរយៈលេខទូរសព្ទជាច្រើនដងដើម្បីសុំការបកស្រាយបំភ្លឺ ប៉ុន្តែទូរសព្ទចូលហើយគ្មានអ្នកទទួល ហេតុដូច្នេះ អង្គភាពសារព័ត៌មានយើងរងចាំទទួលការទំនាក់ទំនងពីលោក កង អាណាន់ គ្រប់ម៉ោងធ្វើការ។
( គេហទំព័រ ពន្លឺសន្តិភាព )
០៩៦ ៧៩ ៧៦ ០០៥ / ០៨៨ ៤៧ ៧៧ ៨៥៤

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com