ទាន់ហេតុការណ៍
រដ្ឋបាលខេត្តតាកែវ រៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពស្ដីពី យន្តការដោះស្រាយបណ្ដឹងតវ៉ាសម្រាប់គម្រោងខ្សែច្រវាក់ផលិតកម្មប្រកបដោយភាតរៈបរិស្ថាន ស្ថិតនៅភូមិសាស្រ្តខេត្តតាកែវ =>> កិច្ចប្រជុំផ្សព្វផ្សាយយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយជូនដល់អ្នកសារព័ត៌មានម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ គេហទំព័រ កាសែត ដែលកំពុងតែប្រតិបត្តិការនៅទូទាំងខេត្តតាកែវ... =>> ជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៧ ឆ្នាំ២០២៥ =>> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្ត..! =>> វិស័យទេសចរណ៍កម្ពុជាបានវិលទៅរកស្ថានភាពមុនវិបត្តិជំងឺកូវីដ-១៩ ដោយនៅឆ្នាំ២០២៤ កម្ពុជាទទួលស្វាគមន៍ទេសចរអន្តរជាតិប្រមាណ ៦,៧លាននាក់ កើនឡើង ២២,៩% ធៀបនឹងឆ្នាំ២០២៣ និង កើនឡើង ១,៤% ធៀបនឹងឆ្នាំ២០១៩ =>> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ «ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨ - ២ ធ្នូ ២០២៤) =>> ទោះបីជាផ្ទុកលើសទម្ងន់ឬក៏ផ្ទុកមិនលើសទម្ងន់ ក៏ត្រូវតែអស់លុយដែរ ឲ្យតែឆ្លងកាត់ស្ថានីយ៍ថ្លឹងរថយន្តមួយនេះ..! =>> ដីមាត់ព្រែករាប់រយម៉ែត្រត្រូវបានបុគ្គលអ្នកមានលុយនឹងមានអំណាចកំពុងចាក់គ្រឹះសង់របងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន... =>> ស្ថានីយ៍ថ្លឹង​រថយន្តភូមិអូរត្នោតឃុំត្បែងស្រុកកណ្ដាលស្ទឹងកំពុងប្រែ​ក្លាយទៅជាជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្ត... =>> ពិធីប្រកាសចូលកាន់តំណែង ឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ជាស្នងការនគរបាលខេត្តជំនួសឧត្តមសេនីយ៍ទោ សម សាមួន ដែលត្រូវចូលនិវត្តន៍...
0

អតីតប្រធានមន្ទីរហិរញ្ញវត្ថុខេត្តកោះកុង បូមខ្សាច់លុបដីចំណីមាត់ព្រែករំលោភបំពានយកធ្វើកម្មសិទ្ធិទំហំប្រមាណ៥ហិកតា..!

អតីតប្រធានមន្ទីរហិរញ្ញវត្ថុខេត្តកោះកុង បូមខ្សាច់លុបដីចំណីមាត់ព្រែករំលោភបំពានយកធ្វើកម្មសិទ្ធិទំហំប្រមាណ៥ហិកតា..!

ខេត្តកោះកុង៖ មន្រ្តីខេត្តកោះកុងមួយចំនួនអ្នកចាស់ និងអ្នកថ្មីសុទ្ធមានមហិច្ឆតារំលោភបំពានយកដីរបស់រដ្ឋ ជាពិសេសដីមាត់ព្រែក,ដីព្រៃកោងកាងយកធ្វើជាកម្មសិទ្ធខ្លួនឯង ដោយគ្មានកោតក្រែងច្បាប់ទម្លាប់អ្វីឡើយ។ ហើយពួកគេនាំគ្នាឃុបឃិតជាប្រព័ន្ធនៅក្នុងមូលដ្ឋាននិមួយៗ។

_ ជាក់ស្ដែងករណីរំលោភដីចំណីព្រែកបូមខ្សាច់លប់ នៅចំណុចព្រែក ឡានស ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង មកដល់ពេលនេះមិនទាន់ឃើញ អាជ្ញាធរខេត្តកោះកុង ជាពិសេសលោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង ទទួលបន្ទុកកិច្ចការបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលជារបស់រដ្ឋនោះចាត់វិធានការយ៉ាងណានៅឡើយ។

_ ប្រសិននៅតែរបៀបនេះព្រៃកោងកាង តាមមាត់ព្រែក ដែលជា ជម្រកមច្ឆាជាតិកកើតពងកូន ក្នុងព្រែកសមុទ្រ ដែលត្រូវបានការពារដោយច្បាប់ជលផលនឹងត្រូវរលាយហិនហោចអស់ដោយសារមន្រ្តីដែលការពារហើយ ខ្លាចមុខខ្លាចក្រោយ និងណាមួយទៀត រងចាំលាភសំណាង ផុសចេញមកទៀតទើបមិនមានចំណាត់ការ។

_ តាមប្រភពបានឱ្យដឹងក្នុងពេលថ្មីៗថា អតីតប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកោះកុង ដែលជាអ្នកមានអំណាចខ្លាំងយ៉ាងសម្បើមនោះ កំពុងប្រព្រឹត្តអំពើល្មើសច្បាប់ បើទោះបីជាគាត់ដឹងថា ទង្វើដែលកំពុងធ្វើនេះផ្ទុយនឹងច្បាប់ប្រទេសក៏ដោយ។

_ តាមប្រភពពីលោក សំអាង នាយករដ្ឋបាលសាលាស្រុកកោះកុង បាននិយាយប្រាប់ថា ដីដែលកំពង់ចាក់ខ្សាច់លុបនោះជារបស់ លោក ទេព វិស្កុល ហៅបង កុល អតីតប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកោះកុង ដោយគាត់រត់ការឱ្យគេនៅភ្នំពេញក្នុងការបូមខ្សាច់នេះ។

_ លោកនាយករដ្ឋបាលសាលាស្រុកបន្តថា លោក ទេព វិស្កុល ហៅ កុល បានស្នើ សុំច្បាប់នៅសាលាស្រុកដែរស្នើរសុំយូរហើយ តែដីដែលស្នើសុំនោះធំពេក សាលាស្រុកមិនហ៊ានសម្រេច ក៏បានឲ្យគាត់ស្នើរសុំទៅខេត្ត ។ មន្ត្រីសាលាស្រុកកោះកុងហាក់ដូចជាញញើតនិងលោកទេព វិស្កុល នោះខ្លាំងណាស់។ មន្ត្រីសាលាស្រុកផ្សេងទៀតនិយាយថា ដោយសារអំណាចធំនោះហើយទើបថ្នាក់ស្រុកមិនហ៊ានក្អកជាមួយអ្នកល្មើសច្បាប់នោះទេ។

_ ពាក់ព័ន្ធរឿងបូមខ្សាច់លុបដីចំណីមាត់ព្រែកប្រមាណជា៥ហិកតានេះ លោក ពេជ្រ សីយ៉ុន ប្រធានមន្ទីរ រ៉ែថាមពលខេត្តកោះកុងនិយាយ ថា គាត់មិនបានដឹងទេ ហើយក៌គ្មានអ្នកណា មកជួបលោកនោះដែរ។ លោក ហាក់ ឡេងអភិបាលរងខេត្តកោះកុងទទួលបន្ទុករឿងនេះកំពុងទុកអោយឃុំ និងស្រុកឆ្លើយតបសិន,រដ្ឋបាលខេត្តមិនទាន់បកស្រាយទេ ទុកឱ្យសមត្ថកិច្ច ថ្នាក់ក្រោមឃុំ និងស្រុកសិនឃុំបកស្រាយថា មិច ស្រុកបកស្រាយថា យ៉ាងដូចម្ដេច។

_ តាមប្រភពព័ត៌មានពីមន្រ្តីម្នាក់សូមមិនបញ្ចេញឈ្មោះ ថា ការបូមខ្សាច់ចាក់លុបដីចំណីព្រែកនេះគឺ របស់លោកទេព វិស្កុល អតីតប្រធានមន្ទីរហិរញ្ញវត្ថុ ហើយការបូមខ្សាច់នេះមិនមានច្បាប់អនុញ្ញាតទេ គាត់អាងខ្សែខ្នងអ្នកធំនៅភ្នំពេញហើយគាត់ជាអ្នកមានលុយ និងមាន អំណាចខ្លាំង ក្នុងខេត្តកោះកុងនេះទៀត ដូច្នេះគាត់ធ្វើ មិនបាច់សុំច្បាប់ទេ,គាត់ប្រើតែលុយទេ ដើម្បីមិនបាច់រត់ច្បាប់។

_ ប្រភពដដែលបន្តថា លោក ទេព វិស្កុល ហៅបងកុល មិនខ្វល់ខ្វាយចំពោះ ការផ្សព្វផ្សាយអ្វីនោះទេ ពីព្រោះសូម្បីតែថ្នាក់ដឹកនាំខេត្ត ក៏គាត់មិនខ្លាចដែរ សង្ឃឹមលើថ្នាក់ជាតិមានវិធានការផង៕

( គេហទំព័រ ពន្លឺសន្តិភាព )
០៩៦ ៧២ ៥៨ ១៩៨ / ០៨៨ ៤៧ ៧៧ ៨៥៤

 

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com