ទាន់ហេតុការណ៍
អតីតប្រធានមន្ទីរហិរញ្ញវត្ថុខេត្តកោះកុង បូមខ្សាច់លុបដីចំណីមាត់ព្រែករំលោភបំពានយកធ្វើកម្មសិទ្ធិទំហំប្រមាណ៥ហិកតា..! =>> លោក កង អាណាន់ ខិតខំប្រឹងប្រែងដឹកនាំកម្លាំងចុះរើសសំរាមតាមចិញ្ចើមផ្លូវមាត់ទន្លេរបឹងតាកែវ..! =>> ទឹកប្រាក់ប្រមាណជិត១លានដុល្លារជាគោលការណ៍ត្រូវដក២០ភាគរយជូនមន្ត្រីមិនបានអនុវត្តត្រឹមត្រូវតាមគោលការណ៍នោះទេ... =>> សកម្មភាពដឹកជញ្ជូនឈើក្នុងខេត្តមណ្ឌលគិរីបានចាប់ផ្ដើម កក្រើកសារជាថ្មីម្ដងទៀតហើយ..! =>> ដីព្រៃសហគមន៏សំបុកសត្វសែនជ័យ ដែលជាជម្រកត្រីពង និងជាសម្បតិ្តរបស់រដ្ឋត្រូវបានរងនូវការឈូសឆាយទន្រ្ទានចែកគ្នាយ៉ាងអនាធិបតេយ្យពីសំណាក់……… =>> ផ្លូវបេតុងមួយខ្សែជាមូលនិធិសង្កាត់កណ្ដោលដុំ មិនបានបើកគម្រោងដាក់ដេញថ្លៃជាសាធារណ:នោះទេ ! =>> ឡត៍ដុតអុសយកធ្យូងក៏ជាចលនាមួយយ៉ាងសំខាន់ដែរ ក្នុងការចូលរួមកាប់បំផ្លាញសម្បត្តិធនធានធម្មជាតិ..! =>> ក្រុមឈ្មួញទុច្ចរិតនៅតែបន្តរុករានកាប់បំផ្លាញឈើក្នុងតំបន់ព្រៃអង្គតែននិងតំបន់ព្រៃឡង់ជារៀងរាល់ថ្ងៃ..! =>> មហាជននិងប្រជាពលរដ្ឋបានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើអាជ្ញាធរក្នុងស្រុកបាធាយ ថាមិនបានយកភ្នែកមើល..! =>> តើប្រជាពលរដ្ឋទូទៅ អាចមានវាសនាបានសាងសង់នូវសំណង់លើដីរដ្ឋបានដូចជាលោក រ៉ា និងលោកស្រី ជ្រុន រ៉ុម ដែរឬទេ.?
0

#ក្រឡាប់រថយន្តដឹកឈើសង្កត់មនុស្សស្លាប់ម្នាក់របួសធ្ងន់ម្នាក់នៅស្រុកអូរាំង (អណោចអធម)

#ក្រឡាប់រថយន្តដឹកឈើសង្កត់មនុស្សស្លាប់ម្នាក់របួសធ្ងន់ម្នាក់នៅស្រុកអូរាំង (អណោចអធម)

មណ្ឌលគិរី​:​ ហេតុការណ៍នេះបានកើតឡើងកាល

ពីម៉ោង៩យប់ថ្ងៃទី០១ ខែវិច្ឆិកា​ឆ្នាំ​២០១៨នៅចំណុចអូរងើយចំណុចភូមិអន្ណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា​ ៖រថយន្តវេអងដឹកឈើមួយគ្រឿង​ដែលក្រឡាប់នេះ គឺដឹកឈើ​ក្រុមហ៊ុនយូនីហ្រ្គីន​ ចេញ​ពីស្រុកកោះញែក​ តំបន់ព្រៃដែ​នជម្រកសត្វភ្នំព្រិច។
រថយន្ដ​ដឹកឈើ​ចេញពីក្រុមហ៊ុនយូនីហ្រ្គីន​មានចំនួន​៥គ្រឿង​ ដែលមេការក្រុមហ៊ុនមានឈ្មោះផាន់ណា​ ប្រាប់សមត្ថកិច្ចថា​ ពួកគេដឹកឈើអារ​ ប៉ុន្តែ​ តែ ពេលក្រឡាប់ចេញមកសុទ្ធតែឈើហុបនិងឈើប្រណិត។
លោកអភិបាលខេត្តមណ្ឌលគិរីគួុរតែ ត្រួុតពិនិត្យអោយបានម៉ត់ចត់លើក្រុមហ៊ុនមួុយនេះ ព្រោះក្រុមហ៊ុននេះតែងតែបង្កប់ ឈើប្រណិតពីក្រោមក្តាប៉ាកេ អស់រយះពេលយូរមកហើយ(យោងតាមប្រភពអតីតកម្មករ) ទើបតែថ្ងៃនេះអស់លក្ខ៍ធ្លាយពោះវៀនចេញមកក្រៅអោយគេឃើញ ។ ក្នុងស្រុកខ្មែរអ្នកណាគេមិនស្គាល់ក្រយ៉ៅឧកញ៉ាខ្មូតម្នាក់នេះនោះ។ បើឈើមានច្បាប់សូមក្រុមហ៊ុនបង្ហាញ PC ហើយបញ្ជាក់ផងតើមន្រ្តីរដ្ឋបាលព្រៃឈើម្នាក់ណាដែលនៅចាំកត់ ដេតៃពេលឈើឡើងឡាន? មុខរបរខុសច្បាប់ហើយលាក់លួុចនេះបានធ្វើអោយថ្នាក់ដឹកនាំខេត្តឈឺក្បាល
មិនស្ទើរទេ សង្ឃឹមថាច្បាប់និងមានចំណាត់ការជាមួុយបុគ្គលរកសុី(លួុច)មិនបង់ពន្ធចូលរដ្ឋ ដូចជាក្រុមហ៊ុនរបស់លោកឧកញ៉ាតុបវីរ៉ាដា ម្នាក់នេះផង៕
គេហទំពរ័​ (​ ពន្លឺសន្តិភាព​ )​ 096 7976005_ 088 4777854

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com