ទាន់ហេតុការណ៍
អតីតប្រធានមន្ទីរហិរញ្ញវត្ថុខេត្តកោះកុង បូមខ្សាច់លុបដីចំណីមាត់ព្រែករំលោភបំពានយកធ្វើកម្មសិទ្ធិទំហំប្រមាណ៥ហិកតា..! =>> លោក កង អាណាន់ ខិតខំប្រឹងប្រែងដឹកនាំកម្លាំងចុះរើសសំរាមតាមចិញ្ចើមផ្លូវមាត់ទន្លេរបឹងតាកែវ..! =>> ទឹកប្រាក់ប្រមាណជិត១លានដុល្លារជាគោលការណ៍ត្រូវដក២០ភាគរយជូនមន្ត្រីមិនបានអនុវត្តត្រឹមត្រូវតាមគោលការណ៍នោះទេ... =>> សកម្មភាពដឹកជញ្ជូនឈើក្នុងខេត្តមណ្ឌលគិរីបានចាប់ផ្ដើម កក្រើកសារជាថ្មីម្ដងទៀតហើយ..! =>> ដីព្រៃសហគមន៏សំបុកសត្វសែនជ័យ ដែលជាជម្រកត្រីពង និងជាសម្បតិ្តរបស់រដ្ឋត្រូវបានរងនូវការឈូសឆាយទន្រ្ទានចែកគ្នាយ៉ាងអនាធិបតេយ្យពីសំណាក់……… =>> ផ្លូវបេតុងមួយខ្សែជាមូលនិធិសង្កាត់កណ្ដោលដុំ មិនបានបើកគម្រោងដាក់ដេញថ្លៃជាសាធារណ:នោះទេ ! =>> ឡត៍ដុតអុសយកធ្យូងក៏ជាចលនាមួយយ៉ាងសំខាន់ដែរ ក្នុងការចូលរួមកាប់បំផ្លាញសម្បត្តិធនធានធម្មជាតិ..! =>> ក្រុមឈ្មួញទុច្ចរិតនៅតែបន្តរុករានកាប់បំផ្លាញឈើក្នុងតំបន់ព្រៃអង្គតែននិងតំបន់ព្រៃឡង់ជារៀងរាល់ថ្ងៃ..! =>> មហាជននិងប្រជាពលរដ្ឋបានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើអាជ្ញាធរក្នុងស្រុកបាធាយ ថាមិនបានយកភ្នែកមើល..! =>> តើប្រជាពលរដ្ឋទូទៅ អាចមានវាសនាបានសាងសង់នូវសំណង់លើដីរដ្ឋបានដូចជាលោក រ៉ា និងលោកស្រី ជ្រុន រ៉ុម ដែរឬទេ.?
0

ក្រុមហ៊ុន​ប្ល៊ូ​ហ៊ី​វិ​នកំពុង​បំផ្លាញ​ព្រៃឈើ​នៅក្នុង​តំបន់​ជម្រក​សត្វព្រៃ​បឹង​ពេ​រ និង​តំបន់​អភិរក្ស​គូលែន​ព្រហ្ម​ទេព​យ៉ាង​រា​លដាល​ខណៈ​មាន​ការឃុប​ឃិត​ជា​ប្រព័ន្ធ

ខេត្តព្រះវិហារ៖ក្រុមហ៊ុន​ប្ល៊ូ​ហ៊ី​វិនដែលមានទីតាំងស្ថិតនៅភូមិព្យូជ្រូកឃុំគូលែនជើងស្រុក​គូលែនខេត្តព្រះវិហារដោយក្រុមហ៊ុនខាងលើនេះ​បានទទួលសិទ្ធបំពេញបន្ថែមចុះថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០១៨ លិខិតលេខ៦២២ក.ស.កចុះថ្ងៃទី១៨ខែមករាឆ្នាំ២០១៨របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទស្តីពីកាទទួលស្គាល់​អោយកែឆ្នៃផលអនុផលព្រៃឈើដែលបានបង់ពន្ធជូនរដ្ឋរួចក្នុងដីសម្បទានសេដ្ឋកិច្ចនោះ។ប៉ុន្តែអ្វីដែលនឹងធ្វើអោយប្រជាសហគមន៍ដែលរស់នៅជិតតំបន់ក្រុមហ៊ុនខាងលើនេះដោយពួកគាត់់បានលើកឡើងថាក្រោយការទទួលបានសិទ្ធិពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទរួចហើយនោះ។ក្រុមហ៊ុនខាងលើនេះកំពុងតែជិះសេះលែងដៃនិងបានបង្កផលលំបាកដល់ក្រុមប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់នោះក៍ដូចជាប្រជាសហគមន៍ពោធិ៏រៀងទាំងមូល មានការខឹងសម្បារយ៉ាងខ្លាំងជាមួយនឹងក្រុមហ៊ុនមួយនេះ ហើយក្រុមប្រជាសហគមន៍ទាំងនោះពួកគាត់បានលើកឡើងថាតាំងពីក្រុមហ៊ុនខាងលើនេះចូលមកបោះទីតាំងធ្វើអោយពួកគាត់មានការពិបាករស់នៅក្នុងការរកស៊ីចិញ្ចឹមជីវិតប្រចាំថ្ងៃ។បើតាមប្រភពពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​គូលែន ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា មួយរយៈ​កន្លងទៅនេះ​ក្រុមហ៊ុន​ប្ល៊ូ​ហ៊ី​វិ​ន ដែលមាន​ឈ្មោះ សេន ឡាំ ជា​មេការ​កំពុង​បំផ្លាញ​ព្រៃឈើ​នៅក្នុង​តំបន់​ជម្រក​សត្វព្រៃ​បឹង​ពេ​រ និង​តំបន់​អភិរក្ស​គូលែន​ព្រហ្ម​ទេព យ៉ាង​រាលដាល​។ ការដែល​ក្រុមហ៊ុន​ប្ល៊ូ​ហ៊ី​វិ​ន អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តព្រះវិហារ ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ក្នុងនោះ​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ ក៏ដូចជា​មេ​រដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តព្រះវិហារ ត្រូវគេ​ដឹងថា​គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មោះ សេន ឡាំ មេការ​ក្រុមហ៊ុន​ប្ល៊ូ​ហ៊ី​វិ​ន ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​​។ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១១ ខែធ្នូ កន្លងទៅ​ថ្មីៗ​នេះ​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​បាននាំគ្នា​ព័ទ្ធចាប់​រថយន្ត​រ៉េវ​ដឹកឈើ​ហុប​មូល​ចំនួន​៩​ដើម របស់លោក សេន ឡាំ ដែលជា​ឈ្មួញ​ឈើ​ល្បីល្បាញ​រស់នៅ​ភូមិ​ព្យួរ​ជ្រូក ឃុំ​គូលែន​ជើង ស្រុក​គូលែន ខេត្តព្រះវិហារ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈើ​នោះ​ត្រូវបាន​លោក សេន ឡាំ មេការ​ក្រុមហ៊ុន​ប្ល៊ូ​ហ៊ី​វិ​ន លួច​ប្រមូល​ទិញ​ដឹក​ចេញពី​តំបន់​អភិរក្ស​ព្រៃឈើ​គូលែន​ព្រហ្ម​ទេព កាត់​តាម​ភូមិ​ពោធិ៍​រៀង ឃុំ​គូលែន​ជើង ស្រុក​គូលែន​។ ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​បាន​សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​ដើម្បី​នាំយក​រថយន្ត​រ៉េវ និង​ឈើ​ជា​វត្ថុតាង​មក​រក្សាទុក​នៅ​សាលាស្រុក​គូលែន កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​គូលែន​ជើង ស្រុក​គូលែន បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មោះ សេន ឡាំ បាន​ប្រើប្រាស់​យីហោ​ក្រុមហ៊ុន​ប្ល៊ូ​ហ៊ី​វិ​ន ដើម្បី​ប្រមូល​ទិញ​ឈើ​ដឹក​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​បឹង​ពេ​រ និង​តំបន់​អភិរក្ស​គូលែន​ព្រហ្ម​ទេព យ៉ាង​រលូន​។ ចំណែក​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ និង​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ ព្រមទាំង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​លោក សេន ឡាំ មេការ​ក្រុមហ៊ុន​ប្ល៊ូ​ហ៊ី​វិ​ន បន្ត​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ចំហ។ សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​គូលែន​ជើង ស្រុក​គូលែន ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ សេន ឡាំ មេការ​ក្រុមហ៊ុន​ប្ល៊ូ​ហ៊ី​វិ​ន អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ពី​សំណាក់​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ដែល​គិតតែ​ពី​រឿង​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​។ទោះជាយ៉ាងណាក៏ដោយសារពត៌មានយើងបានទាក់ទងទៅអ្នកពាក់ព័ន្ធខាងលើនេះដែរតែមិនលើកទូរស័ព្ទ៕
គេហទំពរ័​ (​ ពន្លឺសន្តិភាព​ ) 088 4777 854

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com