ទាន់ហេតុការណ៍
អតីតប្រធានមន្ទីរហិរញ្ញវត្ថុខេត្តកោះកុង បូមខ្សាច់លុបដីចំណីមាត់ព្រែករំលោភបំពានយកធ្វើកម្មសិទ្ធិទំហំប្រមាណ៥ហិកតា..! =>> លោក កង អាណាន់ ខិតខំប្រឹងប្រែងដឹកនាំកម្លាំងចុះរើសសំរាមតាមចិញ្ចើមផ្លូវមាត់ទន្លេរបឹងតាកែវ..! =>> ទឹកប្រាក់ប្រមាណជិត១លានដុល្លារជាគោលការណ៍ត្រូវដក២០ភាគរយជូនមន្ត្រីមិនបានអនុវត្តត្រឹមត្រូវតាមគោលការណ៍នោះទេ... =>> សកម្មភាពដឹកជញ្ជូនឈើក្នុងខេត្តមណ្ឌលគិរីបានចាប់ផ្ដើម កក្រើកសារជាថ្មីម្ដងទៀតហើយ..! =>> ដីព្រៃសហគមន៏សំបុកសត្វសែនជ័យ ដែលជាជម្រកត្រីពង និងជាសម្បតិ្តរបស់រដ្ឋត្រូវបានរងនូវការឈូសឆាយទន្រ្ទានចែកគ្នាយ៉ាងអនាធិបតេយ្យពីសំណាក់……… =>> ផ្លូវបេតុងមួយខ្សែជាមូលនិធិសង្កាត់កណ្ដោលដុំ មិនបានបើកគម្រោងដាក់ដេញថ្លៃជាសាធារណ:នោះទេ ! =>> ឡត៍ដុតអុសយកធ្យូងក៏ជាចលនាមួយយ៉ាងសំខាន់ដែរ ក្នុងការចូលរួមកាប់បំផ្លាញសម្បត្តិធនធានធម្មជាតិ..! =>> ក្រុមឈ្មួញទុច្ចរិតនៅតែបន្តរុករានកាប់បំផ្លាញឈើក្នុងតំបន់ព្រៃអង្គតែននិងតំបន់ព្រៃឡង់ជារៀងរាល់ថ្ងៃ..! =>> មហាជននិងប្រជាពលរដ្ឋបានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើអាជ្ញាធរក្នុងស្រុកបាធាយ ថាមិនបានយកភ្នែកមើល..! =>> តើប្រជាពលរដ្ឋទូទៅ អាចមានវាសនាបានសាងសង់នូវសំណង់លើដីរដ្ឋបានដូចជាលោក រ៉ា និងលោកស្រី ជ្រុន រ៉ុម ដែរឬទេ.?
0

ទីតាំង​ឃ្លាំង​ស្តុកឈើ​លេខពីរ​ដ៏ធំមិន​មាន​ច្បាប់​មួយ​កន្លែង​ របស់​លោក​​ ​ស៊ា​ម​ ​គឹម​ទឹម​ ទាហាន​សឹក​រង​ខេត្ត​ក្រចេះ

ខេត្ត​ក្រចេះ៖​ ក្រុម​សកម្មជន​ការពារ​ព្រៃឈើ​បាន​ឲ្យដឹង​ថា​ ទីតាំង​ឃ្លាំង​ស្តុកឈើ​លេខពីរ​ដ៏ធំមិន​មាន​ច្បាប់​មួយ​កន្លែង​ របស់​លោក​​ ​ស៊ា​ម​ ​គឹម​ទឹម​ ទាហាន​សឹក​រង​ខេត្ត​ក្រចេះ​ គ្មាន​សមត្ត​កិច្ច​និង​ជំនាញ​ចុះ​ធ្វើការ​បង្ក្រាប។ឃ្លាំង​ស្តុក​ឈើ​ឥត​ច្បាប់​ដ៏ធំ​មួយ​កន្លែង​ ស្ថិត​នៅ​ចំណុច​ភូមិ​ស្រែ​ស្បូវ ​ឃុំ​ក្បាល​ដំរី ស្រុក​សំបូរ ​ខេត្ត​ក្រចេះ​ ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ទី​នោះ ​បាន​ឲ្យអង្គ​ភាព​កាសែត​យើង​ដឹងថា ជាឃ្លាំង​ស្តុក​ឈើ​របស់​លោក ​ស៊ាម​ គឹម​ទឹម​ ជា​ទាហាន​សឹករង​នៅ​ក្នុង​ខេត្តក្រចេះ​ មិនដែល​ឃើញ​សមត្ថកិច្ច​ជំនាញ​ណា​ចុះ​មក​បង្រ្កាប​ អាច​មាន​ លោក​ ណៃ​ តឹង​ឡឹង​ មេ​សឹក​រង​ខេត្ត ​ នៅពី​ក្រោយ ចាំ​ទទួល​ប្រយោជន៍​ទើប​បាន​ជា​ដំណើរការ​បាន​រលូន​បែប​នេះ​។ក្រុម​សកម្មជន​ការពារ​ព្រៃឈើ​បន្ត​ថា ​នៅ​ ថ្ងៃ​អាទិត្យ ​ទី​ ៣០​ វេលា​ម៉ោង ​០៣ ​និង​ ២៩​ នាទី​ រសៀល​ បាន​ទៅ​ថត​ផ្ដិត​យក​រូប​ភាព នៅ​កន្លែង​ទីតាំង​ឃ្លាំង​ស្តុក​ឈើ​នោះ​ និង​បាន​ឃើញ​គំនរ​ឈើ​ស្តុក​នៅ​ក្នុង​នោះ​ ជា​ច្រើន​រាប់​សិប​ម៉ែត្រ​គីប ​ដោយ​មាន​រថយន្ដ​សាំង​យ៉ុង ​កែច្នៃ​ចំនួន​ជាង​ដប់គ្រឿង​ កំពុង​តែ​ធ្វើ​សកម្មភាព​ រៀប​ឈើដាក់​លើ​រថ​យន្ដ ​និង​ត្រៀម​ធ្វើការ​ដឹក​ជញ្ជូន​ចេញ​នៅ​ពេល​យប់​ ទៅ​តាម​បណ្ដា​ខេត្ត​នានា​ដូចជា ​ខេត្ត​ក្រចេះ ខេត្ត​ត្បូង​ឃ្មុំ ​ខេត្តព្រៃវែង​ និង​ខេត្ត​នានា​៘
អ្នក​ស្រុក​សំបូរ​លើក​ឡើង​ថា​ រយៈ​ពេល​ជាច្រើន​ឆ្នាំ​កន្លង​មក​នេះ ​លោក ​ស៊ាម ​គឹម​ទឹម ដែល​ជា​ទាហាន​សឹក​រងខេត្ត​ក្រចេះ​រូបនេះ​ តែងតែ​យកតួនាទី​និងអំណាច​យោធា​របស់ខ្លួន​និងមាន​មេវរៈ០១​ ជាពិសេស​មេសឹករង​ខេត្ត ​នៅ​ពីក្រោយ​ផង​នោះ​ ទើប​បានជា​មាន​ឃ្លាំង​ផ្ទុកឈើ​ យ៉ាង​អនាធិបតេយ្យ​ដោយ​គ្មាន​ច្បាប់​គ្មាន​ទម្លាប់​ បំផ្លាញ​ព្រៃឈើ​ដែលជា​សម្បត្តិ​ធម្ម​ជាតិរ​បស់​រដ្ឋ​ ដោយ​មាន​ការ​ឃុប​ឃិត​ពី​មន្រ្តី​ជំនាញ​ យក​ទៅធ្វើ​មាន​ធ្វើបាន​តែផល​ប្រយោជន៍​ផ្ទាល់​ខ្លួននិង​បក្ខពួក ​ដោយ​ផ្គើន​និង​បទ​បញ្ជារ​រដ្ឋាភិ​បាល ​ដែល​ដាក់​ចេញ​ឲ្យ​មន្រ្តី​ថ្នាក់​ក្រោប​ទប់​ស្កាត់​និង​បង្រ្កាប​ឲ្យ​ខានង​តែ​បាន​នោះ​។ក្រុម​​ប្រជាពលរដ្ឋ​ទូទាំងខេត្ត​ ទទូចសូម​ឲ្យឯក​ឧត្តម ​នាយ​ឧត្តម​សេនីយ៍​ សៅ​ សុខា​អគ្គមេ​បញ្ជាការ​រង​និង​ជា​ មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ជា​ពិ​សេស ​សម្តេច​ក្រឡា​ហោម​ ស ខេង​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ មេត្តា​ចាត់​វិធាន​ការណ៍​ ចុះ​បង្ក្រាប​ទីតាំង​ឃ្លាំង​ស្តុក​ឈើ​ ឥត​ច្បាប់​ដ៏អនា​ធិប​តេយ្យ ​របស់​មេ​ឈ្មួញ​ជើង​ខ្លាំង​ ប្រចាំ​ខេត្ត​ក្រចេះ​រូប​នេះ​ផង​បើ​នៅ​តែ​បណ្ដែត​បណ្ដោយ​ តទៅ​ទៀត​ ព្រៃ​ឈើ​នៅ​ក្នុង​ខេត្ត​ក្រចេះ​ ច្បាស់​ជា​រង​នូវ​ការរលាយ​ហិន​ហោច​អស់​ ដោយ​សារ​មេឈ្មួញ​ ស៊ាម​ គឹម​ទឹម ​នេះ​ជា​មិន​ខាន​ឡើយ​។
ទាក់ទិន​ឃ្លាំង​ស្តុក​ឈើ​ខុស​ច្បាប់​លេខ​ពីរ​ដ៏ធំ​ស្ថិត​នៅ​ចំណុច​ ភូមិស្រែ​ស្បូវ​ ឃុំ​ក្បាល​ដំរី ​ស្រុក​សំបូរ​ ខេត្ត​ក្រចេះ​ ដែល​គេ​ស្គាល់​ថា​ជា​របស់ ​លោក​ ស៊ាម​ គឹមទឹម​ខាង​លើ​ត្រូវបាន​ រិះគន់​ថាបាន​ឃុបឃិត​ជាមួយ​មេវរៈ០១​ និង​មាន​មេ​សឹក​រង​ខេត្ត​នៅ​ពី​ក្រោយ​។ ​អង្គភាព​យើង​មិន​អាច​សុំការ​បំភ្លឺ​ពីលោក​ ស៊ាម​ គឹមទឹម​បាន​ទេ​ថ្ងៃ​នេះ​។អង្គភាព​យើង​និងស្វែង​រកការ​បំភ្លឺពាក់ព័ន្ធ​និងរឿង​ខាងលើ​នេះមក​ផ្សាយ​បន្ត​នៅ​លេខ​ក្រោយ​៕
គេហទំពរ័​ (​ ពន្លឺសន្តិភាព​ )​ 088 4777854

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com