ទាន់ហេតុការណ៍
រដ្ឋបាលខេត្តតាកែវ រៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពស្ដីពី យន្តការដោះស្រាយបណ្ដឹងតវ៉ាសម្រាប់គម្រោងខ្សែច្រវាក់ផលិតកម្មប្រកបដោយភាតរៈបរិស្ថាន ស្ថិតនៅភូមិសាស្រ្តខេត្តតាកែវ =>> កិច្ចប្រជុំផ្សព្វផ្សាយយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយជូនដល់អ្នកសារព័ត៌មានម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ គេហទំព័រ កាសែត ដែលកំពុងតែប្រតិបត្តិការនៅទូទាំងខេត្តតាកែវ... =>> ជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៧ ឆ្នាំ២០២៥ =>> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្ត..! =>> វិស័យទេសចរណ៍កម្ពុជាបានវិលទៅរកស្ថានភាពមុនវិបត្តិជំងឺកូវីដ-១៩ ដោយនៅឆ្នាំ២០២៤ កម្ពុជាទទួលស្វាគមន៍ទេសចរអន្តរជាតិប្រមាណ ៦,៧លាននាក់ កើនឡើង ២២,៩% ធៀបនឹងឆ្នាំ២០២៣ និង កើនឡើង ១,៤% ធៀបនឹងឆ្នាំ២០១៩ =>> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ «ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨ - ២ ធ្នូ ២០២៤) =>> ទោះបីជាផ្ទុកលើសទម្ងន់ឬក៏ផ្ទុកមិនលើសទម្ងន់ ក៏ត្រូវតែអស់លុយដែរ ឲ្យតែឆ្លងកាត់ស្ថានីយ៍ថ្លឹងរថយន្តមួយនេះ..! =>> ដីមាត់ព្រែករាប់រយម៉ែត្រត្រូវបានបុគ្គលអ្នកមានលុយនឹងមានអំណាចកំពុងចាក់គ្រឹះសង់របងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន... =>> ស្ថានីយ៍ថ្លឹង​រថយន្តភូមិអូរត្នោតឃុំត្បែងស្រុកកណ្ដាលស្ទឹងកំពុងប្រែ​ក្លាយទៅជាជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្ត... =>> ពិធីប្រកាសចូលកាន់តំណែង ឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ជាស្នងការនគរបាលខេត្តជំនួសឧត្តមសេនីយ៍ទោ សម សាមួន ដែលត្រូវចូលនិវត្តន៍...
0

ប្រវិត្តឃាតក​រំលោភ​សម្លាប់​ក្មេង​២​នាក់ យ៉ាងសាហាវ ​នៅ​ស្រុក​ព្រៃ​នប់​ខេត្ត​ព្រះ​សីហ​នុ

ប្រវិត្តឃាតក​រំលោភ​សម្លាប់​ក្មេង​២​នាក់  យ៉ាងសាហាវ ​នៅ​ស្រុក​ព្រៃ​នប់​ខេត្ត​ព្រះ​សីហ​នុ

ព្រៃវែង ៖ ឃាតកររំលោភសម្លាប់កុមារីអាយុ១០ឆ្នាំ និងប្អូនប្រុសអាយុ២ឆ្នាំកន្លះ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានហើយ កាលពីវេលាម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ នៅលើផ្ទះក្បឿងមួយកន្លែង ក្នុងភូមិគ្រើល ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ មាង វិចិត្រ អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិគ្រើល ឃុំព្រៃរំដេង ស្រុកមេសាង និងមានប្រពន្ធឈ្មោះ សំ សូរិយា អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅភូមិអូព្រាល ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិសាត់ ហើយត្រូវបានឃាត់ខ្លួនជាមួយគ្នាតែម្តង។

ចំពោះប្រវត្តរបស់ជនសង្ស័យ ដែលជាឃាតករដ៏សាហាវព្រៃផ្សៃម្នាក់នេះ ត្រូវបានលោក សៀង យាន មេភូមិគ្រើលប្រាប់អោយដឹងថា ជនសង្ស័យគឺជាកូនទី៣ នៅក្នុងចំណោមបងប្អូន៣នាក់ ដែលមានឪពុកឈ្មោះ ម៉ុច មាង អាយុ៦៥ឆ្នាំជាជនពិការ និងម្តាយឈ្មោះ ផី បានស្លាប់បាត់បង់ជីវិតតាំងពីជនសង្ស័យមានអាយុជាងមួយខួបមកម្លេះ។

លោកមេភូមិបានបញ្ជាក់ថា កាលពីគេ (ឃាតករ) អាយុបាន១៥ទៅ១៦ឆ្នាំ ក្នុងពេលដែលចេញទៅមើលក្របីនៅវាលស្រែចុងភូមិ ជនសង្ស័យបានធ្វើសកម្មភាព ប៉ុនប៉ងចាប់រំលោភកូនស្រីអ្នកភូមិ ដែលទៅមើលក្របីជិតគ្នា តែមិនបានសម្រេចដោយមានការប្រតាយប្រតប់គ្នាចុះឡើង រហូតមានការភ្ញាក់ផ្អើលដល់អ្នកស្រុក ទើបធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោរ ហើយក៏រត់ចោលស្រុកតាំងពីពេលនោះមក៕

ក្រោយពីនោះរយៈពេល២ទៅ៣ឆ្នាំ ជនសង្ស័យបានលួចចូលស្រុកម្តង តែត្រូវប៉ូលិសតាមចាប់ ទើបគេរត់គេចខ្លួនម្តងទៀត ហើយកាលពីជាង១ឆ្នាំមុននះ គេបានលួចចូលស្រុកម្តងទៀត គេបាននាំយកទាំងប្រពន្ធជាជនជាតិឡាវ ដែលមិនចេះខ្មែរ​សូម្បីតែមួយមាត់ ឱ្យមកនៅជាមួយឪពុក ឯរូបគេមិននៅជាមួយទេ គឺគេចទៅវិញបាត់ រហូតជិត២ខែទើបមកយកប្រពន្ធទៅវិញ ដោយប្រាប់ថាទៅរកស៊ីនៅភ្នំពេញ ប៉ុន្តែមកដល់ល្ងាចថ្ងៃទី៣០ ខែឧសភា ថ្មីៗនេះស្រាប់តែឃើញគេលួចចូលស្រុកវិញ ដោយយកទាំងប្រពន្ធថ្មីមកជាមួយផង ហើយក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន វេលាម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩នេះតែម្តង។

ចំណែកលោក ស៊ិន សារ៉ាត់ មេប៉ុស្ត៍ស្តីទី ប៉ុស្ត៍រដ្ឋបាលឃុំព្រៃរំដេង បានឱ្យដឹងថា ជនសង្ស័យ និងប្រពន្ធបានលួចចូលស្រុកវិញ កាលពីល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ លុះស្អែកឡើងថ្ងៃទី៣១ សមត្ថកិច្ចក៏បានទៅហៅជនសង្ស័យ ឱ្យទៅប៉ូស្ត៍រដ្ឋបាលដើម្បីសួរនាំ ប៉ុន្តែបាត់មិនឃើញអ្នកទាំង២ ហើយបងប្រុសរបស់គេបានប្រាប់ថា គេទៅវិញអស់ហើយ។

ដោយមិនទាន់ជឿជាក់ទាំងស្រុង ទើបសមត្ថកិច្ចនៅតាមឃ្លាំមើលក្បែៗផ្ទះរបស់គេ អស់រយៈពេល២ថ្ងៃ ទើបដឹងថា ជនសង្ស័យ និងប្រពន្ធកំពុងលាក់ខ្លួននៅក្នុងផ្ទះអ្នកជិតខាង ដែលម្ចាស់មិននៅ ទើបសមត្ថកិច្ចរាយកម្លាំងចូលពទ្ធ័ចាប់ជនសង្ស័យ និងប្រពន្ធបាន នៅថ្ងៃទី២ ខែមិថុនានេះតែម្តង ដោយមានការសហការចូលរួម ពីកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងកម្លាំងព្រហ្មទណ្ឌស្នងការនគរបាលខេត្តព្រៃវែង​ ៕

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com