ទាន់ហេតុការណ៍
រដ្ឋបាលខេត្តតាកែវ រៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពស្ដីពី យន្តការដោះស្រាយបណ្ដឹងតវ៉ាសម្រាប់គម្រោងខ្សែច្រវាក់ផលិតកម្មប្រកបដោយភាតរៈបរិស្ថាន ស្ថិតនៅភូមិសាស្រ្តខេត្តតាកែវ =>> កិច្ចប្រជុំផ្សព្វផ្សាយយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយជូនដល់អ្នកសារព័ត៌មានម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ គេហទំព័រ កាសែត ដែលកំពុងតែប្រតិបត្តិការនៅទូទាំងខេត្តតាកែវ... =>> ជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៧ ឆ្នាំ២០២៥ =>> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្ត..! =>> វិស័យទេសចរណ៍កម្ពុជាបានវិលទៅរកស្ថានភាពមុនវិបត្តិជំងឺកូវីដ-១៩ ដោយនៅឆ្នាំ២០២៤ កម្ពុជាទទួលស្វាគមន៍ទេសចរអន្តរជាតិប្រមាណ ៦,៧លាននាក់ កើនឡើង ២២,៩% ធៀបនឹងឆ្នាំ២០២៣ និង កើនឡើង ១,៤% ធៀបនឹងឆ្នាំ២០១៩ =>> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ «ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨ - ២ ធ្នូ ២០២៤) =>> ទោះបីជាផ្ទុកលើសទម្ងន់ឬក៏ផ្ទុកមិនលើសទម្ងន់ ក៏ត្រូវតែអស់លុយដែរ ឲ្យតែឆ្លងកាត់ស្ថានីយ៍ថ្លឹងរថយន្តមួយនេះ..! =>> ដីមាត់ព្រែករាប់រយម៉ែត្រត្រូវបានបុគ្គលអ្នកមានលុយនឹងមានអំណាចកំពុងចាក់គ្រឹះសង់របងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន... =>> ស្ថានីយ៍ថ្លឹង​រថយន្តភូមិអូរត្នោតឃុំត្បែងស្រុកកណ្ដាលស្ទឹងកំពុងប្រែ​ក្លាយទៅជាជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្ត... =>> ពិធីប្រកាសចូលកាន់តំណែង ឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ជាស្នងការនគរបាលខេត្តជំនួសឧត្តមសេនីយ៍ទោ សម សាមួន ដែលត្រូវចូលនិវត្តន៍...
0

កម្លាំងនគរបាលស្នងការរដ្ឋាននគរបាលខេត្តសៀមរាប បង្ក្រាបទីតាំងភ្នាល់ល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអ៉ីនធើណេត

កម្លាំងនគរបាលស្នងការរដ្ឋាននគរបាលខេត្តសៀមរាប បង្ក្រាបទីតាំងភ្នាល់ល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអ៉ីនធើណេត

សៀមរាប៖ ទីតាំងភ្នាល់ល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអ៉ីនធើណេត ចំនួន០២កន្លែងនៅកណ្តាលក្រុងសៀមរាប ត្រូវបានកម្លាំងស្នងការរដ្ឋាននគរបាលខេត្តសៀមរាបបង្ក្រាប ក្រោមការដឹកនាំម និងសម្របសម្រួលនិតិវិធី ដោយលោក សំរិទ្ធ សុខុម ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប បានចុះបង្ក្រាប កាលពីថ្ងៃទី១៥ ខែមិថុនា​ ឆ្នាំ២០១៩ ដោយបានឃាត់ខ្លួនជនសង្ស័យដែលពាក់ព័ន្ធនិងករណីនេះចំនួន១៤នាក់ ស្រី០១។

តាមការអោយដឹងពីមន្ត្រីនគរបាលជំនាញបានអោយដឹងថា៖ ទីតាំងបើកភ្នាល់ល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអ៉ីនធើណេត នៅក្នុងទីតាំងប៊ូទិច THE ONE GARDENING ស្ថិតនៅក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ក្នុងនោះកម្លាំងនគរបាលបានឃាត់ខ្លួនជនជាតិចិនចំនួន ៧នាក់ (ប្រុស) ដែលកំពុងប្រព្រឹត្តបទល្មើសជាក់ស្តែង រួមទាំងវត្ថុតាំងមួយចំនួន រួមមាន៖ កំព្យួទ័រយួរដែចំនួន០៨គ្រឿង ទូរស័ព្ទដៃចំនួន ១៥គ្រឿង និងសំភារះមួយចំនួនទៀត និងបញ្ជូនមកសាកសួរនៅការិយាល័យសើុបអង្កេត និងអនុវត្តនិតិវិធី នៃស្នងការរដ្ឋាននគរបាលខេត្តសៀមរាប។

ក្រោយពីការសាកសួរជនសង្ស័យទាំង ០៧នាក់រួចមក សមត្ថកិច្ចនគរបាល បានបន្តនីតិវិធីចុះទៅចំណុចខុនដូរ ក្នុងបុរីភើហ្វិក ស្ថិតនៅភូមិគ្រោះ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បាននាំមខ្លួនជនសង្ស័យដែលពាក់ព័ន្ធនិងករណីនេះចំនួន០៧នាក់ ស្រី០១ បន្ថែមទៀត (ចិន០៦នាក់ ខ្មែរ០១នាក់ស្រី) សរុប១៤នាក់ ស្រី០១នាក់។

បច្ចប្បន្នជនសង្ស័យទាំង១៤នាក់ ត្រូវបានលោកព្រះរាជអាជ្ញាសម្រេចអោយឃាត់ខ្លួនបណ្តេះអាសន្ន នៅស្នងការរដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត​ ៕

ប្រភព  នគរបាលយុតិ្តធម៏

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com