ទាន់ហេតុការណ៍
អតីតប្រធានមន្ទីរហិរញ្ញវត្ថុខេត្តកោះកុង បូមខ្សាច់លុបដីចំណីមាត់ព្រែករំលោភបំពានយកធ្វើកម្មសិទ្ធិទំហំប្រមាណ៥ហិកតា..! =>> លោក កង អាណាន់ ខិតខំប្រឹងប្រែងដឹកនាំកម្លាំងចុះរើសសំរាមតាមចិញ្ចើមផ្លូវមាត់ទន្លេរបឹងតាកែវ..! =>> ទឹកប្រាក់ប្រមាណជិត១លានដុល្លារជាគោលការណ៍ត្រូវដក២០ភាគរយជូនមន្ត្រីមិនបានអនុវត្តត្រឹមត្រូវតាមគោលការណ៍នោះទេ... =>> សកម្មភាពដឹកជញ្ជូនឈើក្នុងខេត្តមណ្ឌលគិរីបានចាប់ផ្ដើម កក្រើកសារជាថ្មីម្ដងទៀតហើយ..! =>> ដីព្រៃសហគមន៏សំបុកសត្វសែនជ័យ ដែលជាជម្រកត្រីពង និងជាសម្បតិ្តរបស់រដ្ឋត្រូវបានរងនូវការឈូសឆាយទន្រ្ទានចែកគ្នាយ៉ាងអនាធិបតេយ្យពីសំណាក់……… =>> ផ្លូវបេតុងមួយខ្សែជាមូលនិធិសង្កាត់កណ្ដោលដុំ មិនបានបើកគម្រោងដាក់ដេញថ្លៃជាសាធារណ:នោះទេ ! =>> ឡត៍ដុតអុសយកធ្យូងក៏ជាចលនាមួយយ៉ាងសំខាន់ដែរ ក្នុងការចូលរួមកាប់បំផ្លាញសម្បត្តិធនធានធម្មជាតិ..! =>> ក្រុមឈ្មួញទុច្ចរិតនៅតែបន្តរុករានកាប់បំផ្លាញឈើក្នុងតំបន់ព្រៃអង្គតែននិងតំបន់ព្រៃឡង់ជារៀងរាល់ថ្ងៃ..! =>> មហាជននិងប្រជាពលរដ្ឋបានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើអាជ្ញាធរក្នុងស្រុកបាធាយ ថាមិនបានយកភ្នែកមើល..! =>> តើប្រជាពលរដ្ឋទូទៅ អាចមានវាសនាបានសាងសង់នូវសំណង់លើដីរដ្ឋបានដូចជាលោក រ៉ា និងលោកស្រី ជ្រុន រ៉ុម ដែរឬទេ.?
0

កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ជ័យ​សែន​ ទទួល​បាន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ បង្ការ​ ទប់ស្កាត់​ប្រឆាំង​បាតុកម្

កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ជ័យ​សែន​ ទទួល​បាន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ បង្ការ​ ទប់ស្កាត់​ប្រឆាំង​បាតុកម្

​ព្រះ​វិហារ​៖​ នៅ​ថ្ងៃ​សុក្រ​ ៤​រោច​ ខែជេស្ឋ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២១​ ខែមិថុនា​ ឆ្នាំ​២០១៩​
​ដោយ​បានការ​ចង្អុលបង្ហាញ​ដឹកនាំ​ របស់​លោក​ឧត្តមសេនីយ៍ទោ​ សួ​ស​ សុខ​ដា​រ៉ា​ ស្នងការ​នគរបាល​ខេត្ត​ បាន​ចាត់​លោក​ ឧត្តមសេនីយត្រី​ រឿង​ រើ​ន​ ស្នងការ​រង​ ជំនួយ​ការងារ​ដឹកនាំ​កម្លាំង​អន្តរាគមន៍​ និង​តម្រួត​បទបញ្ជា​ និង​ក្រុម​គ្រូ​បង្គោល​ថ្នាក់​ខេត្ត​ ចំនួន​៨​នាក់​ ស្រី​២​នាក់​ ចូលរួម​បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ បង្ការ​ ទប់ស្កាត់​ប្រឆាំង​បាតុកម្ម​ដែល​មាន​រយៈពេល​ ២​ស​ប្តា​ហ៍​ នឹង​ប្រគល់​សម្ភារៈ​ហ្វឹកហាត់​ដល់​សិក្ខាកាម​សរុប​ចំនួន​ ៣៧​នាក់​ ស្រី​ ២​នាក់​ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជ័យ​សែន​។​ ​គ្រូឧទ្ទេស​ដឹកនាំ​ការ​ហ្វឹកហាត់​រួម​មាន​ លោក​វរសេនីយ៍ត្រី​ ចាន់​ ប៊ី​ អធិការរង​ និង​គ្រូ​បង្គោល​មាន​ចំនួន​ ៥​នាក់​។​

​ក្នុង​ឱកាស​នេះ​ផង​ដែរ​ លោក​បាន​មាន​ប្រសាសន៍​ដល់​ កងកម្លាំង​ទាំងអស់​ត្រូវ​ប្រឹងប្រែង​បង្កើត​ស្នាដៃ​ថ្មីៗ​ដោយ​អនុវត្ត​តាម​ឋានានុក្រម​ និង​រៀនសូត្រ​បន្ថែម​ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ខ្លួន​ ដក​បទ​ពិសោធន៍​ គោរព​វិន័យ​ និង​គោរព​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​ដែល​ប្រគល់​ជូន​។

​ជា​ចុង​ក្រោយ​លោក​បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើរ​សួរ​សុខ​ទុក​របស់​លោក​ឧត្តមសេនីយ៍ទោ​ ស្នងការ​នគរបាល​ខេត្ត​ ដល់​កងកម្លាំង​ទាំងអស់​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺគ្រុនឈាម​ពីព្រោះ​នៅ​ក្នុង​តំបន់​មួយ​ចំនួន​ក្នុង​ខេត្ត​បាន​ផ្ទុះ​ឡើង​នូវ​ជំងឺ​នេះ​ ដូច្នេះ​ហើយ​កងកម្លាំង​យើង​ត្រូវ​រក្សា​សុខភាព​ អោយ​បាន​ល្អ​ និង​ជា​ពិសេស​ត្រូវ​យក​ ចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការ​ រក្សា​សន្តិសុខ​ សុ​វត្តិភាព​ ជូន​ប្រជា​ ពលរដ្ឋ​ ក្នុង​មូលដ្ឋាន​ឈរជើង​របស់​ខ្លួន​អោយ​បាន​ល្អ​ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com