ទាន់ហេតុការណ៍
អតីតប្រធានមន្ទីរហិរញ្ញវត្ថុខេត្តកោះកុង បូមខ្សាច់លុបដីចំណីមាត់ព្រែករំលោភបំពានយកធ្វើកម្មសិទ្ធិទំហំប្រមាណ៥ហិកតា..! =>> លោក កង អាណាន់ ខិតខំប្រឹងប្រែងដឹកនាំកម្លាំងចុះរើសសំរាមតាមចិញ្ចើមផ្លូវមាត់ទន្លេរបឹងតាកែវ..! =>> ទឹកប្រាក់ប្រមាណជិត១លានដុល្លារជាគោលការណ៍ត្រូវដក២០ភាគរយជូនមន្ត្រីមិនបានអនុវត្តត្រឹមត្រូវតាមគោលការណ៍នោះទេ... =>> សកម្មភាពដឹកជញ្ជូនឈើក្នុងខេត្តមណ្ឌលគិរីបានចាប់ផ្ដើម កក្រើកសារជាថ្មីម្ដងទៀតហើយ..! =>> ដីព្រៃសហគមន៏សំបុកសត្វសែនជ័យ ដែលជាជម្រកត្រីពង និងជាសម្បតិ្តរបស់រដ្ឋត្រូវបានរងនូវការឈូសឆាយទន្រ្ទានចែកគ្នាយ៉ាងអនាធិបតេយ្យពីសំណាក់……… =>> ផ្លូវបេតុងមួយខ្សែជាមូលនិធិសង្កាត់កណ្ដោលដុំ មិនបានបើកគម្រោងដាក់ដេញថ្លៃជាសាធារណ:នោះទេ ! =>> ឡត៍ដុតអុសយកធ្យូងក៏ជាចលនាមួយយ៉ាងសំខាន់ដែរ ក្នុងការចូលរួមកាប់បំផ្លាញសម្បត្តិធនធានធម្មជាតិ..! =>> ក្រុមឈ្មួញទុច្ចរិតនៅតែបន្តរុករានកាប់បំផ្លាញឈើក្នុងតំបន់ព្រៃអង្គតែននិងតំបន់ព្រៃឡង់ជារៀងរាល់ថ្ងៃ..! =>> មហាជននិងប្រជាពលរដ្ឋបានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើអាជ្ញាធរក្នុងស្រុកបាធាយ ថាមិនបានយកភ្នែកមើល..! =>> តើប្រជាពលរដ្ឋទូទៅ អាចមានវាសនាបានសាងសង់នូវសំណង់លើដីរដ្ឋបានដូចជាលោក រ៉ា និងលោកស្រី ជ្រុន រ៉ុម ដែរឬទេ.?
0

​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ បើក​យុទ្ធនាការ​ចាប់​អ្នកបើកបរ​ល្មើសច្បាប់​ចរាច​រណ៍​, យប់មិញ​ត្រួតពិនិត្យ អ្នកបើកបរ​បាន​ចំនួន​៩៨​នាក់ និង​ឃាត់ខ្លួន​៤​នាក់ ដែល​មាន​ជាតិ​អាកុល​លើស​កម្រិត​

​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ បើក​យុទ្ធនាការ​ចាប់​អ្នកបើកបរ​ល្មើសច្បាប់​ចរាច​រណ៍​, យប់មិញ​ត្រួតពិនិត្យ អ្នកបើកបរ​បាន​ចំនួន​៩៨​នាក់ និង​ឃាត់ខ្លួន​៤​នាក់ ដែល​មាន​ជាតិ​អាកុល​លើស​កម្រិត​

ភ្នំពេញ ៖ កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​ចាប់​អ្នកបើកបរ​ល្មើស​ច្បាប់​ចរាចរណ៍ ដោយ​នៅ​យប់​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៨ កម្លាំង​នគរបាល​ត្រួតពិនិត្យ​អ្នកបើកបរ​យានយន្ដ បាន​ចំនួន​៩៨​នាក់ និង​ឃាត់ខ្លួន​អ្នកបើកបរ​ចំនួន​៤​នាក់ ដែល​មាន​ជាតិ​អាកុល​លើស​កម្រិត បញ្ជូន​ទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​។​

​លោករ​វ​សេនីយ៍​ឯក សែម គន្ធា នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានឲ្យដឹងថា យុទ្ធនាការ​នេះ​ធ្វើឡើង​ក្រោម​ការបញ្ជា​ផ្ទាល់​ពី លោក​ឧត្តមសេនីយ៍ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​គោរព​តាម​គោលការណ៍​ណែនាំ​របស់ អគ្គស្នងការ​នគរបាល​ជាតិ និង​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ​។​

​បើ​តាម​លោក​នាយការិយាល័យ​រូបនេះ យុទ្ធនាការ​នេះ​នឹង​ត្រូវ​ធ្វើ​បន្ដ​ដូច​ភ្លៀងរលឹម ដើម្បី​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បាននិងកំពុង​កើតមានឡើង​។ មួយវិញទៀត សំដៅ​ពង្រឹង​ប្រសិទ្ធភាព​ការអនុវត្ត​ច្បាប់ និង​ចាត់វិធានការ​ចំពោះ​អ្នកបើកបរ​ទាំងឡាយ​ណា​ដែល​ល្មើសច្បាប់ ហើយ​សម្រាប់​អ្នកបើកបរ​បញ្ច្រាសទឹស ត្រូវ​រក្សា​ទុក​ចំនួន​៣​ថ្ងៃ និង​អ្នក​អត់​មួក កញ្ចក់​ទុក​មួយ​ថ្ងៃ ដែល​ត្រូវ​ផាកពិន័យ​តាម​ច្បាប់​។​

​ប្រតិបត្តិការ​យប់មិញ​នេះ លោករ​វ​សេនីយ៍​ឯក សែម គន្ធា បានបញ្ជាក់​ថា បាន​ត្រួតពិនិត្យ​អ្នកបើកបរ​យានយន្ត​សរុប​ចំនួន ៩៨​គ្រឿង អ្នកបើកបរ​ម៉ូតូ ចំនួន​៥៨​គ្រឿង​, បាន​ធ្វើ​ការអប់រំ​អ្នកបើកបរ​យានយន្ត ដែល​មាន​ជាតិ​ស្រវឹង​ក្រោម ០,២៥ ម្នាក់​, ពិន័យ​អ្នកបើកបរ​យានយន្ត ដែល​មាន​ជាតិ​ស្រវឹង​ចាប់ពី​០,២៥ ដល់​០,៣៩ ម្នាក់ និង​បាន​ឃាត់ បញ្ជូន​ទៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ចំពោះ​អ្នកបើកបរ​យានយន្ត​ដែល​មាន​ជាតិ​ស្រវឹង ចាប់ពី​០,៤០​ឡើងទៅ ចំនួន​០៦​នាក់ ក្នុង​នោះ​អ្នក​មិន​សហការ ចំនួន​០២​នាក់​។​

​ដោយឡែក​លទ្ធផល​នៃ​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក តាម​បណ្តា​ខណ្ឌ​ទាំង​១២ និង​អង្គភាព​ជំនាញ​ប្រចាំ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ ទទួលបាន​លទ្ធផល បាន​ចំនួន​៧៤៤​គ្រឿង ក្នុងនោះ​ខណ្ឌចំការមន ២៦៩​គ្រឿង​, ខណ្ឌ​៧​មករា ១៥៨​គ្រឿង​, ខណ្ឌ​ទួលគោក ៣៦​គ្រឿង​, ខណ្ឌដូនពេញ ៤៩​គ្រឿង​, ខណ្ឌ​ច្បារអំពៅ ១៥​គ្រឿង​, ខណ្ឌ​ឫស្សីកែវ ៣២​គ្រឿង​, ខណ្ឌ​ជ្រោយចង្វារ ២៣​គ្រឿង​, ខណ្ឌមានជ័យ ២០​គ្រឿង​, ខណ្ឌដង្កោ ៣៦​គ្រឿង​, ខណ្ឌ​ព្រែក​ព្នៅ ១៨​គ្រឿង និង​ការិយាល័យ​ចរាច​រណ៍ ៨៨​គ្រឿង​។​

​ក្នុងនោះ រួម​មាន​បទល្មើស​ចរាច​រណ៍​ផ្សេងៗ បាន​ចំនួន​ដូចជា រថយន្ត​អត់​ស្លាក​លេខ ០១​គ្រឿង​, ម៉ូតូ​បើកបរ​បញ្ច្រាសទិស ៣៦​គ្រឿង​, ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព ៥៧១​គ្រឿង​, ម៉ូតូ​គ្មាន​កញ្ចក់​មើល​ក្រោយ ៤១​គ្រឿង​, ម៉ូតូ​អត់​មួក​-​អត់​កញ្ចក់ ០១​គ្រឿង​, ម៉ូតូ​គ្មាន​ស្លាក​លេខ ១១​គ្រឿង និង​ម៉ូតូ​មិន​គោរព​ផ្លាកសញ្ញា ៨៣​គ្រឿង​៕

 

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com