ទាន់ហេតុការណ៍
រដ្ឋបាលខេត្តតាកែវ រៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពស្ដីពី យន្តការដោះស្រាយបណ្ដឹងតវ៉ាសម្រាប់គម្រោងខ្សែច្រវាក់ផលិតកម្មប្រកបដោយភាតរៈបរិស្ថាន ស្ថិតនៅភូមិសាស្រ្តខេត្តតាកែវ =>> កិច្ចប្រជុំផ្សព្វផ្សាយយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយជូនដល់អ្នកសារព័ត៌មានម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ គេហទំព័រ កាសែត ដែលកំពុងតែប្រតិបត្តិការនៅទូទាំងខេត្តតាកែវ... =>> ជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៧ ឆ្នាំ២០២៥ =>> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្ត..! =>> វិស័យទេសចរណ៍កម្ពុជាបានវិលទៅរកស្ថានភាពមុនវិបត្តិជំងឺកូវីដ-១៩ ដោយនៅឆ្នាំ២០២៤ កម្ពុជាទទួលស្វាគមន៍ទេសចរអន្តរជាតិប្រមាណ ៦,៧លាននាក់ កើនឡើង ២២,៩% ធៀបនឹងឆ្នាំ២០២៣ និង កើនឡើង ១,៤% ធៀបនឹងឆ្នាំ២០១៩ =>> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ «ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨ - ២ ធ្នូ ២០២៤) =>> ទោះបីជាផ្ទុកលើសទម្ងន់ឬក៏ផ្ទុកមិនលើសទម្ងន់ ក៏ត្រូវតែអស់លុយដែរ ឲ្យតែឆ្លងកាត់ស្ថានីយ៍ថ្លឹងរថយន្តមួយនេះ..! =>> ដីមាត់ព្រែករាប់រយម៉ែត្រត្រូវបានបុគ្គលអ្នកមានលុយនឹងមានអំណាចកំពុងចាក់គ្រឹះសង់របងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន... =>> ស្ថានីយ៍ថ្លឹង​រថយន្តភូមិអូរត្នោតឃុំត្បែងស្រុកកណ្ដាលស្ទឹងកំពុងប្រែ​ក្លាយទៅជាជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្ត... =>> ពិធីប្រកាសចូលកាន់តំណែង ឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ជាស្នងការនគរបាលខេត្តជំនួសឧត្តមសេនីយ៍ទោ សម សាមួន ដែលត្រូវចូលនិវត្តន៍...
0

សម្តេចតេជោ នាយករដ្ឋមន្ត្រី សម្តែងការសោកស្តាយចំពោះឧបទ្ទវហេតុបាក់រលំអគារ នៅក្រុងព្រះសីហនុ

សម្តេចតេជោ នាយករដ្ឋមន្ត្រី សម្តែងការសោកស្តាយចំពោះឧបទ្ទវហេតុបាក់រលំអគារ នៅក្រុងព្រះសីហនុ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការសោកស្តាយចំពោះឧបទ្ទវហេតុបាក់រលំអគារកំពស់៧ជាន់ នៅក្រុងព្រះសីហនុ កាលពីព្រឹកមិញនេះ។
សម្តេចបានមានប្រសាសន៍តាមបណ្តាញសង្គមហ្វេសប៊ុក៖ « ខ្ញុំសូមចូលរួមសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់អាយុជីវិតពលរដ្ឋ ដោយសារការធ្វេសប្រហែសរបស់ក្រុមហ៊ុនសាងសង់ដែលបណ្តាលឱ្យមានគ្រោះថ្នាក់កើតឡើងបែបនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្ត៖ « នៅក្នុងពេលដែលខ្ញុំចេញដំណើរមកចូលរួមប្រជុំកំពូលអាស៊ាននៅប្រទេសថៃ ថ្ងៃទី២២ មិថុនា នេះ ក៏មានឧបទ្ទេវហតុបាក់រលំអគារសំណង់កំពុងសាងសង់នៅក្រុងព្រះសីហនុ ដែលបណ្តាលឱ្យពលរដ្ឋស្លាប់ និងរបួសមួយចំនួន។ ជាបន្ទាន់នេះ ខ្ញុំបានបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធចុះជួយសង្រ្គោះអាយុជីវិតពលរដ្ឋដែលត្រូវបានអគារបាក់រលំសង្កត់។
សម្តេចបានបញ្ជាក់ថា ទោះបីសម្តេចជាប់ប្រជុំក៏ដោយ ក៍សម្តេចនៅតែតាមដានដំណើរការរុករក
និងសង្រ្គោះដែលយប់នេះត្រូវធ្វើទាំងយប់បន្តទៀត។
ជាមួយគ្នានេះដែរ សម្តេចតេជោក៏បានស្នើសុំការយោគយល់ពីបងប្អូនជនរួមជាតិ សូមកុំទាន់និយាយដល់រឿងដកឬតែងតាំង តែត្រូវផ្តោតការយកចិត្តទុកដាក់លើការរុករក និងសង្រ្គាះជាមុនសិន។ នេះជាការឆ្លើយតបរបស់សម្តេច ទៅកាន់អ្នកលេងហ្វេសប៊ុក ដែលចូលទៅសរសេរនៅក្នុង Comment របស់សម្តេចតេជោ សុំឱ្យសម្តេច ដកលោក យន្ត មីន ចេញពីអភិបាលខេត្តព្រះសីហនុ ហើយតែងតាំងអ្នកថ្មី។
សម្តេចតេជោនាយករដ្ឋមន្ត្រី បាន និងកំពុងស្ថិតនៅក្នុងទីក្រុងបាងកក ប្រទេសថៃ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀត រហូតដល់ថ្ងៃទី២៣ ខែមិថុនា។
សូមបញ្ជាក់ថា កងកម្លាំងសមត្ថកិច្ច និងកម្លាំងពាក់ព័ន្ធដទៃទៀតរាប់រយនាក់ ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុដើម្បីសង្គ្រោះជនរងគ្រោះ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ រហូតមកដល់ម៉ោង ៨យប់នេះ មនុស្ស៧នាក់ត្រូវបានគេរាយការណ៍ថាស្លាប់ និង២៣ នាក់ផ្សេងទៀតរងរបួស ខណៈដែលការរុករក និងសង្គ្រោះអាយុជីវិតជនរងគ្រោះនៅតែបន្ត។

មនុស្សចំនួន៤ នាក់ត្រូវបានចាប់ខ្លួន ដើម្បីសាកសួរ ហើយការស៊ើបអង្កេតទៅលើមូលហេតុពិតប្រាកដនៃការដួលរលំនេះត្រូវបានធ្វើឡើង។

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com