ទាន់ហេតុការណ៍
អតីតប្រធានមន្ទីរហិរញ្ញវត្ថុខេត្តកោះកុង បូមខ្សាច់លុបដីចំណីមាត់ព្រែករំលោភបំពានយកធ្វើកម្មសិទ្ធិទំហំប្រមាណ៥ហិកតា..! =>> លោក កង អាណាន់ ខិតខំប្រឹងប្រែងដឹកនាំកម្លាំងចុះរើសសំរាមតាមចិញ្ចើមផ្លូវមាត់ទន្លេរបឹងតាកែវ..! =>> ទឹកប្រាក់ប្រមាណជិត១លានដុល្លារជាគោលការណ៍ត្រូវដក២០ភាគរយជូនមន្ត្រីមិនបានអនុវត្តត្រឹមត្រូវតាមគោលការណ៍នោះទេ... =>> សកម្មភាពដឹកជញ្ជូនឈើក្នុងខេត្តមណ្ឌលគិរីបានចាប់ផ្ដើម កក្រើកសារជាថ្មីម្ដងទៀតហើយ..! =>> ដីព្រៃសហគមន៏សំបុកសត្វសែនជ័យ ដែលជាជម្រកត្រីពង និងជាសម្បតិ្តរបស់រដ្ឋត្រូវបានរងនូវការឈូសឆាយទន្រ្ទានចែកគ្នាយ៉ាងអនាធិបតេយ្យពីសំណាក់……… =>> ផ្លូវបេតុងមួយខ្សែជាមូលនិធិសង្កាត់កណ្ដោលដុំ មិនបានបើកគម្រោងដាក់ដេញថ្លៃជាសាធារណ:នោះទេ ! =>> ឡត៍ដុតអុសយកធ្យូងក៏ជាចលនាមួយយ៉ាងសំខាន់ដែរ ក្នុងការចូលរួមកាប់បំផ្លាញសម្បត្តិធនធានធម្មជាតិ..! =>> ក្រុមឈ្មួញទុច្ចរិតនៅតែបន្តរុករានកាប់បំផ្លាញឈើក្នុងតំបន់ព្រៃអង្គតែននិងតំបន់ព្រៃឡង់ជារៀងរាល់ថ្ងៃ..! =>> មហាជននិងប្រជាពលរដ្ឋបានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើអាជ្ញាធរក្នុងស្រុកបាធាយ ថាមិនបានយកភ្នែកមើល..! =>> តើប្រជាពលរដ្ឋទូទៅ អាចមានវាសនាបានសាងសង់នូវសំណង់លើដីរដ្ឋបានដូចជាលោក រ៉ា និងលោកស្រី ជ្រុន រ៉ុម ដែរឬទេ.?
0

នាយ​ឧត្តមសេនីយ៍​ ជួន​ សុវណ្ណ​ ៖​ មន្ត្រី​យុត្តិធម៌​ណា​ ដែល​នៅ​ពីក្រោយ​ខ្នង​ការ​ចរាចរណ៍​ និង​ប្រើប្រាស់​គ្រឿងញៀន​ មិន​ត្រូវ​បាន​លើកលែង​ឡើយ​ បើ​រក​ឃើញ​

នាយ​ឧត្តមសេនីយ៍​ ជួន​ សុវណ្ណ​ ៖​ មន្ត្រី​យុត្តិធម៌​ណា​ ដែល​នៅ​ពីក្រោយ​ខ្នង​ការ​ចរាចរណ៍​ និង​ប្រើប្រាស់​គ្រឿងញៀន​ មិន​ត្រូវ​បាន​លើកលែង​ឡើយ​ បើ​រក​ឃើញ​

​បន្ទាយ​មាន​ជ័យ​ ៖​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ជួន​ សុវណ្ណ​ បាន​ថ្លែង​ថា​ ៖​ គ្រឿងញៀន​ គឺជា​បញ្ហា​សង្គម​ដ៏​ស្មុគស្មាញ​មួយ​ សម្រាប់​សង្គម​មនុស្សជាតិ​ទាំងមូល​ ។​ ស្ថានភាព​ នៃ​ការ​ផលិត​ ការ​ចរាចរណ៍​ និង​ការ​ប្រើ​បំពាន​គ្រឿងញៀន​ វិវត្តន៍​ស្រប​តាម​ចរន្ត​ នៃ​ភាព​រីក​ចម្រើន​បច្ចេកវិទ្យា​ វិទ្យាសាស្ត្រ​សង្គម​ និង​សេដ្ឋកិច្ច​ ដែល​និន្នាការ​បែប​នេះ​ គឺជា​បញ្ហា​ប្រឈម​ដ៏​លំបាក​មួយ​សម្រាប់​ការ​អនុវត្ត​ច្បាប់​ចំពោះ​បណ្តា​ប្រទេស​នានា​ ។​

ការ​ថ្លែង​បែប​នេះ​ក្នុង​ឱកាស​ដែល​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ជួន​ សុវណ្ណ​ អនុប្រធាន​អាជ្ញាធរ​ជាតិ​គ្រឿងញៀន​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ កែ​ គឹ​ម​យ៉ា​ន​ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ២៦​មិថុនា​ ឆ្នាំ​២០១៩​ ក្រោម​ប្រធានបទ​ “​សុខភាព​ ដើម្បី​យុត្តិធម៌​ យុត្តិធម៌​ ដើម្បី​សុខភាព​ “​ ដែល​ប្រារព្ធ​ធ្វើ​នៅ​បរិវេណ​ សួន​មាន​ជ័យ​ក្រុង​សិរី​សោភ័ណ​ ដែល​មានការ​អញ្ជើញ​ព​ចូលរួម​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ គណៈ​អភិបាលខេត្ត​ លោក​ លោកស្រី​ ប្រជាពលរដ្ឋ​ សិស្សានុសិស្ស​ ចូលរួម​ជាង​៣០០០​នាក់​ នា​ព្រឹក​ថ្ងៃ​ទី​២៧​ ខែមិថុនា​ ឆ្នាំ​២០១៩​ ។​

​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ បាន​លើក​ឡើង​ថា​ ៖​ ជាមួយនឹង​ការ​អនុវត្ត​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ ដែល​យើង​បាន​អនុវត្ត​ គឺ​ទទួល​បានការ​បង្ក្រាប​បានជា​បន្តបន្ទាប់​ ក្នុង​នោះ​ក៏​មាន​មន្ត្រី​យុ​ត្តិ​មួយ​ចំនួន​ ដែល​មានបុណ្យ​សក្តិ​ធំ​ គឺជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ សម្រួល​ដល់​ការ​ការ​ចរាចរណ៍​ និង​ជួញដូរ​គ្រឿងញៀន​ កាង​បទល្មើស​ដើម្បី​ទទួល​បាន​ផលប្រយោជន៍​ពី​ជន​ទុច្ចរិត​ដែល​ប្រព្រឹត្ត​បទល្មើស​ ។​ ហើយ​បើសិនជា​រក​ឃើញ​ថា​ មន្ត្រី​យុត្តិធម៌​ណា​ដែល​ជា​អ្នក​កាង​នៅ​ពីក្រោយ​ខ្នង​ក្នុង​បទល្មើស​ផ្សេងៗ​ ពិសេស​គ្រឿងញៀន​ និង​ជាប់​ពាក់ព័ន្ធ​សារធាតុ​ញៀន​ មិន​ត្រូវ​បាន​លើកលែងទោស​ឡើយ​ គឺ​អនុវត្ត​ទៅ​តាម​ច្បាប់​យ៉ា​ម៉ឹង​មាត​ ។​

នាយ​ឧត្តមសេនីយ៍​បន្ត​ថា​ ៖​ មន្ត្រី​យុត្តិធម៌​ដែល​នៅ​ពីក្រោយ​ខ្នង​នៃ​ការ​ជួញដូរ​ ចរាចរណ៍​គ្រឿងញៀន​ ពេល​ចាប់​បាន​ជនល្មើស​គ្រឿងញៀន​ តែងតែ​តែ​ធ្វើការ​កែប្រែ​វត្ថុ​តាង​ និង​កែប្រែ​របាយការណ៍​ ដើម្បី​ឲ្យ​ជនល្មើស​បាន​សម្រាលទោស​ជាដើម​ ដើម្បី​បាន​ផលប្រយោជន៍​ពី​ជនល្មើស​ ។​

ជាមួយ​គ្នា​នោះ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ជួន​ សុវណ្ណ​ ក៏​ណែនាំ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ដែល​ឈរជើង​តាម​បន្ទាត់​ព្រំដែន​ ត្រូវ​រៀបចំ​បង្កើត​គណៈ​ក​ម្មា​ការ​ ត្រួតពិនិត្យ​ដើម្បី​ទប់ស្កាត់​ឲ្យ​បាន​នូវ​ការ​ចរាចរណ៍​គ្រឿងញៀន​ ដែល​ហូរ​ចូល​មក​ពី​បណ្តា​ប្រទេស​ជិតខាង​ ពិសេស​យើង​ត្រូវ​បង្កើន​កិច្ចសហការ​គ្នា​ជាមួយ​បណ្តារ​ប្រទេស​ជិតខាង​ ដើម្បី​រួម​គ្នា​លុប​បំបាត់​ការ​ចរាចរណ៍​ និង​ប្រើប្រាស់​គ្រឿងញៀន​ឲ្យ​អស់ពី​ប្រទេស​កម្ពុជា​យើង​ ៕​

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com