ទាន់ហេតុការណ៍
អតីតប្រធានមន្ទីរហិរញ្ញវត្ថុខេត្តកោះកុង បូមខ្សាច់លុបដីចំណីមាត់ព្រែករំលោភបំពានយកធ្វើកម្មសិទ្ធិទំហំប្រមាណ៥ហិកតា..! =>> លោក កង អាណាន់ ខិតខំប្រឹងប្រែងដឹកនាំកម្លាំងចុះរើសសំរាមតាមចិញ្ចើមផ្លូវមាត់ទន្លេរបឹងតាកែវ..! =>> ទឹកប្រាក់ប្រមាណជិត១លានដុល្លារជាគោលការណ៍ត្រូវដក២០ភាគរយជូនមន្ត្រីមិនបានអនុវត្តត្រឹមត្រូវតាមគោលការណ៍នោះទេ... =>> សកម្មភាពដឹកជញ្ជូនឈើក្នុងខេត្តមណ្ឌលគិរីបានចាប់ផ្ដើម កក្រើកសារជាថ្មីម្ដងទៀតហើយ..! =>> ដីព្រៃសហគមន៏សំបុកសត្វសែនជ័យ ដែលជាជម្រកត្រីពង និងជាសម្បតិ្តរបស់រដ្ឋត្រូវបានរងនូវការឈូសឆាយទន្រ្ទានចែកគ្នាយ៉ាងអនាធិបតេយ្យពីសំណាក់……… =>> ផ្លូវបេតុងមួយខ្សែជាមូលនិធិសង្កាត់កណ្ដោលដុំ មិនបានបើកគម្រោងដាក់ដេញថ្លៃជាសាធារណ:នោះទេ ! =>> ឡត៍ដុតអុសយកធ្យូងក៏ជាចលនាមួយយ៉ាងសំខាន់ដែរ ក្នុងការចូលរួមកាប់បំផ្លាញសម្បត្តិធនធានធម្មជាតិ..! =>> ក្រុមឈ្មួញទុច្ចរិតនៅតែបន្តរុករានកាប់បំផ្លាញឈើក្នុងតំបន់ព្រៃអង្គតែននិងតំបន់ព្រៃឡង់ជារៀងរាល់ថ្ងៃ..! =>> មហាជននិងប្រជាពលរដ្ឋបានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើអាជ្ញាធរក្នុងស្រុកបាធាយ ថាមិនបានយកភ្នែកមើល..! =>> តើប្រជាពលរដ្ឋទូទៅ អាចមានវាសនាបានសាងសង់នូវសំណង់លើដីរដ្ឋបានដូចជាលោក រ៉ា និងលោកស្រី ជ្រុន រ៉ុម ដែរឬទេ.?
0

សម្តេចក្រឡាហោម ស ខេង អញ្ជើញប្រកាសតែងតាំងអភិបាលខេត្តព្រះវិហារ

សម្តេចក្រឡាហោម ស ខេង អញ្ជើញប្រកាសតែងតាំងអភិបាលខេត្តព្រះវិហារ

នៅសាលប្រជុំរដ្ឋបាលខេត្តព្រះវិហារ មានរៀបចំពិធីប្រកាសចូលកាន់តំណែងអភិបាលខេត្តព្រះវិហារថ្មី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណក់ឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តព្រះវិហារ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់លអាវុធជាច្រើនរូបទៀត ។

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ ថ្លែងអំណរគុណ និងកោតសរសើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបំពេញការងារនាពេលកន្លងមកធ្វើឱ្យខេត្តព្រះវិហារមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ រហូតទទួលបានការគាំទ្រពីសាធារណជន ។

សម្តេចក្រឡាហោម ក៏បានផ្តាំផ្ញើដល់ឯកឧត្តម អភិបាលខេត្តព្រះវិហារថ្មី ត្រូវខិតខំយកចិត្តទុកដាក់បំពេញការងារ និងត្រូវចេះពង្រឹងកិច្ចសហការផ្ទៃក្នុងមានទំនាក់ទំនងល្អជាមួយគ្នាធ្វើជាអ្នកដឹកនាំល្អមួយរូបឱ្យបងប្អូនគោរពស្រឡាញ់ ។ លើសពីនេះត្រូវចេះដោះស្រាយរាល់គ្រប់បញ្ហាដោយផ្អែកលើគោលការណ៍ច្បាប់ ដើម្បីសម្រេចបាននូវលទ្ធផលថ្មីៗជូនថ្នាក់ដឹកនាំ និង រាជរដ្ឋាភិបាល ។

សូមបញ្ជាក់ថា ឯកឧត្តម ប្រាក់ សុវណ្ណ អតីតអភិបាលរងខេត្តស្វាយរៀង ត្រូវបានរាជ  រដ្ឋាភិបាលតែងតាំងជាអភិបាលខេត្តព្រះវិហារ ជំនួសឯកឧត្តម អ៊ុន ចាន់ដា ដែលត្រូវបានផ្ទេរភារកិច្ចពីអភិបាលខេត្តព្រះវិហារ មកជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ៕

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com