ទាន់ហេតុការណ៍
អតីតប្រធានមន្ទីរហិរញ្ញវត្ថុខេត្តកោះកុង បូមខ្សាច់លុបដីចំណីមាត់ព្រែករំលោភបំពានយកធ្វើកម្មសិទ្ធិទំហំប្រមាណ៥ហិកតា..! =>> លោក កង អាណាន់ ខិតខំប្រឹងប្រែងដឹកនាំកម្លាំងចុះរើសសំរាមតាមចិញ្ចើមផ្លូវមាត់ទន្លេរបឹងតាកែវ..! =>> ទឹកប្រាក់ប្រមាណជិត១លានដុល្លារជាគោលការណ៍ត្រូវដក២០ភាគរយជូនមន្ត្រីមិនបានអនុវត្តត្រឹមត្រូវតាមគោលការណ៍នោះទេ... =>> សកម្មភាពដឹកជញ្ជូនឈើក្នុងខេត្តមណ្ឌលគិរីបានចាប់ផ្ដើម កក្រើកសារជាថ្មីម្ដងទៀតហើយ..! =>> ដីព្រៃសហគមន៏សំបុកសត្វសែនជ័យ ដែលជាជម្រកត្រីពង និងជាសម្បតិ្តរបស់រដ្ឋត្រូវបានរងនូវការឈូសឆាយទន្រ្ទានចែកគ្នាយ៉ាងអនាធិបតេយ្យពីសំណាក់……… =>> ផ្លូវបេតុងមួយខ្សែជាមូលនិធិសង្កាត់កណ្ដោលដុំ មិនបានបើកគម្រោងដាក់ដេញថ្លៃជាសាធារណ:នោះទេ ! =>> ឡត៍ដុតអុសយកធ្យូងក៏ជាចលនាមួយយ៉ាងសំខាន់ដែរ ក្នុងការចូលរួមកាប់បំផ្លាញសម្បត្តិធនធានធម្មជាតិ..! =>> ក្រុមឈ្មួញទុច្ចរិតនៅតែបន្តរុករានកាប់បំផ្លាញឈើក្នុងតំបន់ព្រៃអង្គតែននិងតំបន់ព្រៃឡង់ជារៀងរាល់ថ្ងៃ..! =>> មហាជននិងប្រជាពលរដ្ឋបានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើអាជ្ញាធរក្នុងស្រុកបាធាយ ថាមិនបានយកភ្នែកមើល..! =>> តើប្រជាពលរដ្ឋទូទៅ អាចមានវាសនាបានសាងសង់នូវសំណង់លើដីរដ្ឋបានដូចជាលោក រ៉ា និងលោកស្រី ជ្រុន រ៉ុម ដែរឬទេ.?
0

លោក​ជំទាវ​ ហ៊ុន​ ម៉ា​ណា​ ៖​ ជា​និច្ចកាល​សម្តេច​ទាំង​ពីរ​តែង​គិតគូរ​អំពី​សុខទុក្ខ​ដល់​ពុក​ម៉ែ​ បងប្អូន​ គ្រប់​ទីកន្លែង​និង​គ្រប់ពេលវេលា​

លោក​ជំទាវ​ ហ៊ុន​ ម៉ា​ណា​ ៖​ ជា​និច្ចកាល​សម្តេច​ទាំង​ពីរ​តែង​គិតគូរ​អំពី​សុខទុក្ខ​ដល់​ពុក​ម៉ែ​ បងប្អូន​ គ្រប់​ទីកន្លែង​និង​គ្រប់ពេលវេលា​

ខេត្តកំពង់ឆ្នាំង​ ៖​ លោក​ជំទាវ​ ហ៊ុន​ ម៉ា​ណា​ អគ្គ​នាយិកា​ទូរទស្សន៍​ និង​ វិទ្យុ​បាយ័ន​ និង​ជា​ប្រធាន​កម្មវិធី​ផ្ទះ​ទេវតា​ បាន​ដឹកនាំ​ក្រុមការងារ​អញ្ជើញ​ចុះ​ប្រគល់​ផ្ទះ​ទេវតា​ ចំនួន​២​ខ្នង​បន្ត​ទៀត​ ជូន​ដល់​ទុរគត​ជន​ ជន​ចាស់ជរា​គ្មាន​ទីពឹង​ នៅ​ក្នុង​ទឹកដី​ខេត្តកំពង់ឆ្នាំង​ នា​ព្រឹក​ថ្ងៃ​ទី​៦​ ខែកក្កដា​ ឆ្នាំ​២០១៩​នេះ​។​

១.​ ផ្ទះ​ ១​ខ្នង​ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ព្រមទាំង​ក្រុម​គ្រួសារ​ ប្រគល់​ជូន​លោកតា​ សូ​ ចំរើន​ អាយុ​៧៣​ឆ្នាំ​ និង​ប្រពន្ធ​ឈ្មោះ​លោកយាយ​ មុ​ល​ យុប​ អាយុ​៥៨​ឆ្នាំ​រស់នៅ​ភូមិ​ព្រៃ​តាំង​ធ្នង់​ ឃុំ​ជៀប​ ស្រុក​ទឹកផុស​ ខេត្តកំពង់ឆ្នាំង​។​
​សូម​បញ្ជាក់​ផង​ដែរ​ កាលពី​ថ្ងៃ​ទី​២៥​ ខែកុម្ភ​:​ ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ​ មាន​គ្រោះ​អកុសល​ ផ្ទះ​ឈើ​បាំងជញ្ជាំង​ស្លឹក​ត្នោត​ ដំបូល​ប្រក់​ស្បូវ​ចាស់​មួយ​ខ្នង​ ត្រូវ​ភ្លើង​ឆាបឆេះ​ខ្ទេច​គ្មាន​សល់​អ្វី​ក្រៅពី​សំលៀក​បំពាក់​ជាប់​ខ្លួន​មួយ​ចង្កេះ​ ខណ​:​ពេល​លោកតា​ និង​លោកយាយ​មិន​នៅផ្ទះ​។​

២.​ ផ្ទះ​លេខ​២៦៦​ ប្រគល់​ជូន​លោកយាយ​ ផុ​ន​ យឹ​ម​ អាយុ​៦៥​ឆ្នាំ​រស់នៅ​ភូមិ​ព្រៃ​ជ្រៅ​ ឃុំ​ក្បាលទឹក​ ស្រុក​ទឹកផុស​ ខេត្តកំពង់ឆ្នាំង​ ដែល​ជា​អំណោយ​ ឧបាសិកា​ គ្រី​ ប៉ូង​ និង​ឧ​សិ​កា​ ភោគ​ រាជ​។​

​នៅ​ក្នុង​ពិធី​ប្រគល់​ផ្ទះ​ទេវតា​នោះ​ លោក​ជំទាវ​ ហ៊ុន​ ម៉ា​ណា​ បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា​ ជា​និច្ចកាល​សម្តេច​ទាំង​ពីរ​តែង​គិតគូរ​អំពី​សុខទុក្ខ​ដល់​ពុក​ម៉ែ​ បងប្អូន​ គ្រប់​ទីកន្លែង​ និង​គ្រប់ពេលវេលា​។​ លោកតា​ លោកយាយ​ ដែល​ទទួល​បាន​ផ្ទះ​ខាងលើ​នោះ​ ក៏​បាន​ទទួល​អំណោយ​ពី​សម្តេច​តេ​ជោ​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ បន្ថែម​ទៀត​ រួម​មាន​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ​ គ្រឿង​ឧបភោគ​-​បរិភោគ​ជា​ច្រើន​មុខ​ និង​ថវិកា​មួយ​ចំនួន​។​ ជាមួយ​គ្នា​នោះ​ដែរ​ មាន​ប្រជាពលរដ្ឋ​ និង​ក្មួយៗ​សិស្សានុសិស្ស​ដែល​បាន​ចូលរួម​អបអរសាទរ​ពិធី​ប្រគល់​ផ្ទះ​ទេវតា​នេះ​ ក៏​បាន​ទទួល​អំណោយ​របស់​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ផង​ដែរ​ រួម​មាន​សម្ភារ​សិក្សា​,​ នំ​កញ្ចប់​,​ ខោអាវ​,​ ផ្តល់​រទេះរុញ​ដល់​ជន​ពិការ​ចំនួន​ ១​ គ្រឿង​ និង​ថវិកា​មួយ​ចំនួន​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com