ទាន់ហេតុការណ៍
អតីតប្រធានមន្ទីរហិរញ្ញវត្ថុខេត្តកោះកុង បូមខ្សាច់លុបដីចំណីមាត់ព្រែករំលោភបំពានយកធ្វើកម្មសិទ្ធិទំហំប្រមាណ៥ហិកតា..! =>> លោក កង អាណាន់ ខិតខំប្រឹងប្រែងដឹកនាំកម្លាំងចុះរើសសំរាមតាមចិញ្ចើមផ្លូវមាត់ទន្លេរបឹងតាកែវ..! =>> ទឹកប្រាក់ប្រមាណជិត១លានដុល្លារជាគោលការណ៍ត្រូវដក២០ភាគរយជូនមន្ត្រីមិនបានអនុវត្តត្រឹមត្រូវតាមគោលការណ៍នោះទេ... =>> សកម្មភាពដឹកជញ្ជូនឈើក្នុងខេត្តមណ្ឌលគិរីបានចាប់ផ្ដើម កក្រើកសារជាថ្មីម្ដងទៀតហើយ..! =>> ដីព្រៃសហគមន៏សំបុកសត្វសែនជ័យ ដែលជាជម្រកត្រីពង និងជាសម្បតិ្តរបស់រដ្ឋត្រូវបានរងនូវការឈូសឆាយទន្រ្ទានចែកគ្នាយ៉ាងអនាធិបតេយ្យពីសំណាក់……… =>> ផ្លូវបេតុងមួយខ្សែជាមូលនិធិសង្កាត់កណ្ដោលដុំ មិនបានបើកគម្រោងដាក់ដេញថ្លៃជាសាធារណ:នោះទេ ! =>> ឡត៍ដុតអុសយកធ្យូងក៏ជាចលនាមួយយ៉ាងសំខាន់ដែរ ក្នុងការចូលរួមកាប់បំផ្លាញសម្បត្តិធនធានធម្មជាតិ..! =>> ក្រុមឈ្មួញទុច្ចរិតនៅតែបន្តរុករានកាប់បំផ្លាញឈើក្នុងតំបន់ព្រៃអង្គតែននិងតំបន់ព្រៃឡង់ជារៀងរាល់ថ្ងៃ..! =>> មហាជននិងប្រជាពលរដ្ឋបានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើអាជ្ញាធរក្នុងស្រុកបាធាយ ថាមិនបានយកភ្នែកមើល..! =>> តើប្រជាពលរដ្ឋទូទៅ អាចមានវាសនាបានសាងសង់នូវសំណង់លើដីរដ្ឋបានដូចជាលោក រ៉ា និងលោកស្រី ជ្រុន រ៉ុម ដែរឬទេ.?
0

អាចម៍ដី​របស់​យាយភូ កាយ​ចេញ​បណ្តើរៗ​ពីឆ្នេរ​សមុទ្រ ខណៈ​អភិបាល​ខេត្តព្រះសីហនុ លោក យន្ត មីន ទៅចិនបាត់ហើយ!

អាចម៍ដី​របស់​យាយភូ កាយ​ចេញ​បណ្តើរៗ​ពីឆ្នេរ​សមុទ្រ ខណៈ​អភិបាល​ខេត្តព្រះសីហនុ លោក យន្ត មីន ទៅចិនបាត់ហើយ!

ព្រះសីហនុ ៖ បន្ទាប់ពី​មាន​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទៅលើ​សកម្មភាព​ចាក់​អាចម៍ដី​រំលោភ​យក​ឆ្នេរសមុទ្រ​ដោយ​ខុសច្បាប់ នៅ​ខេត្ត​ព្រះសីហនុ ដែល​គេ​ស្គាល់​ថា ជា​ក្រុមហ៊ុន​របស់​លោកស្រី ជឹង សុភាព ហៅ យាយ​ភូ ដែល​ជា​ភរិយា​សមាជិក​ព្រឹទ្ធសភា​រួច​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ដឹកនាំ​មន្ត្រី​ជំនាញ ចុះទៅ​អនុវត្តន៍​បទបញ្ជា​របស់​នាយក​រដ្ឋមន្ត្រី ឲ្យ​យាយ​ភូ កាយ​អាចម៍ដី​ចេញ​វិញ ដើម្បី​រក្សា​ស្ថានភាព​ដើម​វិញ​។ នៅ​រសៀល​ថ្ងៃ​ទី​១៨​កញ្ញា​នេះ សកម្មភាព​កាយ​អាចម៍ដី​របស់​យាយ​ភូ ចេញពី​ឆ្នេរសមុទ្រ ព្រែកត្រែង នៅ​ខេត្ត​ព្រះសីហនុ បាន និង​កំពុង​អនុវត្ត​ជា​បណ្តើរៗ​ហើយ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន​ដឹកនាំ​ក្រុមការងារ ចុះ​ដល់​ទីតាំង​ឆ្នេរសមុទ្រ ដែល​រង​នូវ​ការចាក់​ដី​រំលោភ​យក នៅ​ឆ្នេរសមុទ្រ​ព្រែកត្រែង ស្ថិតក្នុង​ឃុំ​អូរត្រេះ ស្រុក​ស្ទឹង​ហាវ ដើម្បី​អនុវត្តន៍​នូវ​បទបញ្ជា​របស់​សម្តេច​តេជោ ហ៊ុន សែន នា​រសៀល​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក្នុងនាម​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​យ៉ាងខ្លី​ថា «​ដោយ​អនុវត្តន៍​នូវ​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ត្រូវ​ផ្អាក​សកម្មភាព​ចាក់​អាចម៍​ដី រំលោភ​ចូល​ឆ្នេរសមុទ្រ និង​ត្រូវ​កាយ​យក​អាចម៍ដី ដែល​ចាក់​រួច​ចេញ​ឲ្យអស់ ដើម្បី​រក្សាបាន​នូវ​ស្ថានភាព​ដើម​»​។​

​ក្រុម​អ្នកសារព័ត៌មាន បាន​ព្យាយាម​សុំ​ការ​បញ្ជាក់បន្ថែម ជុំវិញ​វិធាន​ក្តៅគគុក​លើ​សកម្មភាព​ល្មើស​ច្បាប់​របស់​អ្នកមានអំណាច និង​មាន​ឥទ្ធិពល​របស់​លោកស្រី ជឹង សុភាព ហៅ​យាយ​ភូ ត្រូវជា​ភរិយា​របស់​សមាជិក​ព្រឹទ្ធសភា ប៉ុន្តែ​លោក​រដ្ឋមន្ត្រី ជា សុផារ៉ា បាន​បដិសេធ មិន​ធ្វើ​អត្ថាធិប្បាយ​ឡើយ​។​

​សូមបញ្ជាក់​ថា បន្ទាប់​ពី​វិធានការ​ក្តៅគគុក​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នេះ គ្រឿងចក្រ បាន​ចាប់ផ្តើម​ធ្វើ​សកម្មភាព​កាយ​អាចម៍ដី​របស់​យាយ​ភូ ចេញពី​ឆ្នេរសមុទ្រ​ជា​បណ្តើរៗ​ហើយ នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៨​។​

​លោក ចេង ស្រុង ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់​ប្រាប់ នា​ព្រលប់​ថ្ងៃទី​១៨ ខែកញ្ញា​នេះ ក្រោយពី​មាន​វិធានការ​បន្ទាន់​ពី​ថ្នាក់ដឹកនាំ​ថា ពេលនេះ សកម្មភាព​ចាក់​អាចម៍ដី​រំលោភ​យក​តំបន់ឆ្នេរ​ព្រែកត្រែង​នេះ បាន​កាយ​យក​អាចម៍ដី​ចេញ​ជា​បណ្តើរៗ​។​

​ដោយឡែក លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ត្រូវបាន​មន្ត្រី​សាលាខេត្ត​អះអាង​នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៨ ថា លោក យន្ត មីន បាន​ទៅ​ប្រទេស​ចិន ច្រើន​ថ្ងៃ​មកហើយ​។ គាត់​មាន​កម្មវិធី​ផ្លូវការ​នៅ​ប្រទេស​ចិន​។​

​សូម​រម្លឹកថា ចាប់តាំងពី​សប្តាហ៍​មុន ហ្វេ​សប៊ុក​បាន​បង្ហោះ​នូវ​រូបថត ពី​សកម្មភាព​ចាក់​ដី​លុប​ឆ្នេរសមុទ្រ នៅ​ព្រែកត្រែង ក្នុង​ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ​។ ភ្លាមៗ​នោះ អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​ប្រាប់​អ្នកកាសែត​ថា ក្រុមហ៊ុន ដែល​ចាក់ដី​លុប​ឆ្នេរសមុទ្រ​នោះ ជា​ក្រុមហ៊ុន​របស់​លោកស្រី ជឹង សុភាព ហៅ យាយ​ភូ តែ​គាត់​មិន​ហ៊ាន​ប៉ះពាល់​ឡើយ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com