ទាន់ហេតុការណ៍
អតីតប្រធានមន្ទីរហិរញ្ញវត្ថុខេត្តកោះកុង បូមខ្សាច់លុបដីចំណីមាត់ព្រែករំលោភបំពានយកធ្វើកម្មសិទ្ធិទំហំប្រមាណ៥ហិកតា..! =>> លោក កង អាណាន់ ខិតខំប្រឹងប្រែងដឹកនាំកម្លាំងចុះរើសសំរាមតាមចិញ្ចើមផ្លូវមាត់ទន្លេរបឹងតាកែវ..! =>> ទឹកប្រាក់ប្រមាណជិត១លានដុល្លារជាគោលការណ៍ត្រូវដក២០ភាគរយជូនមន្ត្រីមិនបានអនុវត្តត្រឹមត្រូវតាមគោលការណ៍នោះទេ... =>> សកម្មភាពដឹកជញ្ជូនឈើក្នុងខេត្តមណ្ឌលគិរីបានចាប់ផ្ដើម កក្រើកសារជាថ្មីម្ដងទៀតហើយ..! =>> ដីព្រៃសហគមន៏សំបុកសត្វសែនជ័យ ដែលជាជម្រកត្រីពង និងជាសម្បតិ្តរបស់រដ្ឋត្រូវបានរងនូវការឈូសឆាយទន្រ្ទានចែកគ្នាយ៉ាងអនាធិបតេយ្យពីសំណាក់……… =>> ផ្លូវបេតុងមួយខ្សែជាមូលនិធិសង្កាត់កណ្ដោលដុំ មិនបានបើកគម្រោងដាក់ដេញថ្លៃជាសាធារណ:នោះទេ ! =>> ឡត៍ដុតអុសយកធ្យូងក៏ជាចលនាមួយយ៉ាងសំខាន់ដែរ ក្នុងការចូលរួមកាប់បំផ្លាញសម្បត្តិធនធានធម្មជាតិ..! =>> ក្រុមឈ្មួញទុច្ចរិតនៅតែបន្តរុករានកាប់បំផ្លាញឈើក្នុងតំបន់ព្រៃអង្គតែននិងតំបន់ព្រៃឡង់ជារៀងរាល់ថ្ងៃ..! =>> មហាជននិងប្រជាពលរដ្ឋបានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើអាជ្ញាធរក្នុងស្រុកបាធាយ ថាមិនបានយកភ្នែកមើល..! =>> តើប្រជាពលរដ្ឋទូទៅ អាចមានវាសនាបានសាងសង់នូវសំណង់លើដីរដ្ឋបានដូចជាលោក រ៉ា និងលោកស្រី ជ្រុន រ៉ុម ដែរឬទេ.?
0

ទៀតហើយ សមត្ថកិច្ចបង្រ្គាបល្បែងបាញ់ត្រីទីតាំងម្ដុំផ្សារដើមគរ

ទៀតហើយ សមត្ថកិច្ចបង្រ្គាបល្បែងបាញ់ត្រីទីតាំងម្ដុំផ្សារដើមគរ

​ភ្នំពេញ​ ៖​ នៅ​ថ្ងៃ​ទី​១៣​ ខែកក្កដា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​០៩​និង​៣០​នាទី​ កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ បាន​សហការ​ជាមួយ​គណ​:​បញ្ជាការ​ឯកភាព​ខណ្ឌទួលគោក​ ដោយ​មាន​កិច្ច​សម្របសម្រួល​ពី​លោក​ ហេង​ ផេង​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ គណ​:​បញ្ជាការ​ឯកភាព​ខណ្ឌទួលគោក​ ដឹកនាំ​ដោយ​លោក​ ទៀវ​ សំ​អឿ​ន​ អភិបាលរង​ខណ្ឌទួលគោក​ និង​ដោយ​មានការ​ចូលរួម​ពី​លោក​ ទេព​ សុ​វា​ត្តិ​ ជា​ក្រឡាបញ្ជី​អម​ផង​ បាន​ដឹកនាំ​ក្រុម​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​ និង​បង្ក្រាប​ជាក់ស្ដែង​ ករណី​លេងល្បែង​ស៊ីសង​ខុសច្បាប់​ (​ហ្គេ​ម​បាញ់​ត្រី​)​ នៅ​ចំណុច​ទីតាំង​ផ្ទះ​លេខ​៣០​ ផ្លូវ​លេខ​២៧២​ ក្រុម​ទី​២៩​ ភូមិ​៦​ សង្កាត់​ផ្សា​ដើម​គរ​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ។​

​តាម​របាយការណ៍​របស់​នគរបាល​ខណ្ឌទួលគោក​បាន​ឲ្យ​ដឹង​ថា​ ពេល​កម្លាំង​ចុះ​មក​ដល់ទី​តាំង​ខាងលើ​ ត្រូវ​បាន​ម្ចាស់​បើក​ហ្គេ​ម​បាញ់​ត្រី​ចាក់សោរ​ពី​ខាងក្រៅ​ ហើយ​រត់គេច​ខ្លួន​បាត់​ ។​ សមត្ថកិច្ច​និង​ដោយ​មានការ​អនុញ្ញាត​ពី​ម្ចាស់ផ្ទះ​ដើម​ឈ្មោះ​ តាំង​ ឡុ​ង​ ភេទ​ប្រុស​ អាយុ​៧៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ បាន​យក​ជាង​សោរ​មក​ឆ្កឹះ​សោរ​ផ្ទះ​រួច​ចាក់​ហើយ​ចូល​ ពិនិត្យ​មើល​ខាងក្នុង​ផ្ទះ​ក៏​ឃើញ​វត្ថុ​តាង​រួម​មាន​ ៖​
១-​ទូរ​ហ្គេ​ម​បាញ់​ត្រី​ចំនួន​០២​គ្រឿង​ (​បាត់​ប្រអប់​បញ្ជារ​)​
២-​កៅអី​សំរាប់​អង្គុយ​ចំនួន​០៩
៣-​កង្ហារ​បញ្ឈរ​ចំនួន​០២​គ្រឿង​
៤-​ម៉ាស៊ីន​កា​ម៉េ​រ៉ា​សុវត្ថិភាព​ម៉ាក​ HIK​ VISION​ ចំនួន​០១​គ្រឿង​ ។​
​ក្រុម​ប្រតិបត្តិការ​ បាន​សម្រេច​ចាប់​យក​វត្ថុ​តាង​ខាងលើ​ យក​មក​រក្សា​ទុក​នៅ​ អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ជា​បណ្ដោះអាសន្ន​ ដោយ​ទីតាំង​ប្រព្រឹត្ត​បទល្មើស​ (​ផ្ទះ​លេខ​៣០)​ ផ្លូវ​លេខ​២៧២​ ក្រុម​ទី​២៩​ ភូមិ​៦​ សង្កាត់​ផ្សា​ដើម​គរ​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ក្រុម​ប្រតិបត្តិការ​សម្រេច​បិទ​ឃ្លុំបេ​ផ្ទះ​ ជា​បណ្ដោះអាសន្ន​ ។​
​បច្ចុប្បន្ន​ សម្ភារ​វត្ថុ​តាង​ពាក់ព័ន្ធ​ល្បែង​ខាងលើ​ សមត្ថកិច្ច​បាន​ដឹក​យក​មក​រក្សារ​ទុក​ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ ជា​បណ្ដោះអាសន្ន​ ៕

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com