ទាន់ហេតុការណ៍
រដ្ឋបាលខេត្តតាកែវ រៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពស្ដីពី យន្តការដោះស្រាយបណ្ដឹងតវ៉ាសម្រាប់គម្រោងខ្សែច្រវាក់ផលិតកម្មប្រកបដោយភាតរៈបរិស្ថាន ស្ថិតនៅភូមិសាស្រ្តខេត្តតាកែវ =>> កិច្ចប្រជុំផ្សព្វផ្សាយយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយជូនដល់អ្នកសារព័ត៌មានម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ គេហទំព័រ កាសែត ដែលកំពុងតែប្រតិបត្តិការនៅទូទាំងខេត្តតាកែវ... =>> ជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៧ ឆ្នាំ២០២៥ =>> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្ត..! =>> វិស័យទេសចរណ៍កម្ពុជាបានវិលទៅរកស្ថានភាពមុនវិបត្តិជំងឺកូវីដ-១៩ ដោយនៅឆ្នាំ២០២៤ កម្ពុជាទទួលស្វាគមន៍ទេសចរអន្តរជាតិប្រមាណ ៦,៧លាននាក់ កើនឡើង ២២,៩% ធៀបនឹងឆ្នាំ២០២៣ និង កើនឡើង ១,៤% ធៀបនឹងឆ្នាំ២០១៩ =>> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ «ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨ - ២ ធ្នូ ២០២៤) =>> ទោះបីជាផ្ទុកលើសទម្ងន់ឬក៏ផ្ទុកមិនលើសទម្ងន់ ក៏ត្រូវតែអស់លុយដែរ ឲ្យតែឆ្លងកាត់ស្ថានីយ៍ថ្លឹងរថយន្តមួយនេះ..! =>> ដីមាត់ព្រែករាប់រយម៉ែត្រត្រូវបានបុគ្គលអ្នកមានលុយនឹងមានអំណាចកំពុងចាក់គ្រឹះសង់របងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន... =>> ស្ថានីយ៍ថ្លឹង​រថយន្តភូមិអូរត្នោតឃុំត្បែងស្រុកកណ្ដាលស្ទឹងកំពុងប្រែ​ក្លាយទៅជាជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្ត... =>> ពិធីប្រកាសចូលកាន់តំណែង ឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ជាស្នងការនគរបាលខេត្តជំនួសឧត្តមសេនីយ៍ទោ សម សាមួន ដែលត្រូវចូលនិវត្តន៍...
0

ប្រជាពលរដ្ឋនៅសង្កាត់ព្រៃស និងសង្កាត់ព្រៃវែង ខណ្ឌដង្កោនិងមានទឹកស្អាតប្រើប្រាស់ក្នុងពេលឆាប់ៗ

ប្រជាពលរដ្ឋនៅសង្កាត់ព្រៃស និងសង្កាត់ព្រៃវែង ខណ្ឌដង្កោនិងមានទឹកស្អាតប្រើប្រាស់ក្នុងពេលឆាប់ៗ

ភ្នំពេញ៖ ប្រជាពលរដ្ឋនៅភូមិមួយចំនួនក្នុងសង្កាត់ព្រៃស និងសង្កាត់ព្រៃវែងបានសម្តែងក្តីសប្បាយចិត្តយ៉ាងខ្លាំង ខណៈដែលពួកគាត់ទទួលដំណឹងថានឹងទទួលបានទឹកស្អាតចូលភូមិដល់ផ្ទះសំរាប់ប្រើប្រាស់នៅក្នុងពេលឆាប់ៗខាងមុខ ដែលជាការយកចិត្តទុកដាក់តាមរយៈអាជ្ញាធរខណ្ឌដង្កោ និងជាពិសេសតាមការស្នើសុំទៅរដ្ឋាករទឹកស្វយត័តាមរយៈអភិបាលរាជធានីភ្នំពេញ។

នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ និងជាជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចុះជួបសំណេះសំណាលជាមួយបងប្អូនពលរដ្ឋភូមិត្រពាំងចក សង្កាត់ព្រៃ ដើម្បីផ្សព្វផ្សាយនិងជូនដំណឹងដល់ពលរដ្ឋពីការតភ្ជាប់បណ្តាញទឹកស្អាត ដែលជាការគិតគូរបំផុតរបស់រាជរដ្ឋាភិបាល ក៏ដូចជាការគិតគូរដោយផ្ទាល់របស់សាលារាជធានីភ្នំពេញ។ ប្រជាពលរដ្ឋបានសាទរយ៉ាងខ្លាំងខណៈដែលពួកគាត់ទទួលបានដំណឹងដ៏ល្អមួយនេះ។

អភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា ក៏បានណែនាំដល់ពលរដ្ឋចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់ ព្រោះថានេះជាការខុសច្បាប់ក្នុងសង្គម ហើយសមត្ថកិច្ចចុះចាប់បង្ក្រាបនាំឲ្យមានការលំបាក់ក្នុងជីវភាព ប៉ះពាល់ដល់អារម្មណ៍កូនៗរៀនមិនចេះ និងមានអំពើហឹង្សាក្នុងគ្រួសារដោយសារតែល្បែងស៊ីងសងនេះ។ បញ្ហាគ្រឿងញៀនក៏ជារឿងធំបំផុត ដែលពលរដ្ឋយើងមិនត្រូវចង់ដឹង ឬសាកមើលអីទេ វានាំឲ្យខូចអានាគតកូនចៅរបស់យើង ហើយបើមានអ្នកសេពគ្រឿងញៀន អ្នកចែកចាយជួញដូរត្រូវរាយការណ៍ដល់សមត្ថកិច្ចដើម្បីចុះមកបង្ក្រាបតែម្តង។

លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោបន្តថា ទាល់តែយើងទាំងអស់គ្នាចូលរួមសហការ នឹងផ្តល់ព័ត៌មានដល់អាជ្ញាធរទើបយើងអាចបំបាត់អំពើលួច ឆក់ ប្លន់ និងគ្រឿងញៀននេះបាន មិនអាចអត់បងប្អូនពលរដ្ឋយើងបានទេ។

លោកអភិបាលខណ្ឌដង្កោដ៏ដែលក៏បានក្រើនរំលឹកដល់នគរបាលប៉ុសិ៍តរដ្ឋបាលត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាបបទល្មើសលួច ឆក់ និងល្បែងស៊ីសងនៅក្នុងភូមិទួលសំបូរ ដែលលោក អភិបាលទទួលដំណឹងថា កើតមានករណីខាងលើនេះយ៉ាងខ្លាំង៕ 

Filed in: អភិបាលកិច្ចល្អ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com