ទាន់ហេតុការណ៍
រដ្ឋបាលខេត្តតាកែវ រៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពស្ដីពី យន្តការដោះស្រាយបណ្ដឹងតវ៉ាសម្រាប់គម្រោងខ្សែច្រវាក់ផលិតកម្មប្រកបដោយភាតរៈបរិស្ថាន ស្ថិតនៅភូមិសាស្រ្តខេត្តតាកែវ =>> កិច្ចប្រជុំផ្សព្វផ្សាយយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយជូនដល់អ្នកសារព័ត៌មានម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ គេហទំព័រ កាសែត ដែលកំពុងតែប្រតិបត្តិការនៅទូទាំងខេត្តតាកែវ... =>> ជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៧ ឆ្នាំ២០២៥ =>> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្ត..! =>> វិស័យទេសចរណ៍កម្ពុជាបានវិលទៅរកស្ថានភាពមុនវិបត្តិជំងឺកូវីដ-១៩ ដោយនៅឆ្នាំ២០២៤ កម្ពុជាទទួលស្វាគមន៍ទេសចរអន្តរជាតិប្រមាណ ៦,៧លាននាក់ កើនឡើង ២២,៩% ធៀបនឹងឆ្នាំ២០២៣ និង កើនឡើង ១,៤% ធៀបនឹងឆ្នាំ២០១៩ =>> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ «ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨ - ២ ធ្នូ ២០២៤) =>> ទោះបីជាផ្ទុកលើសទម្ងន់ឬក៏ផ្ទុកមិនលើសទម្ងន់ ក៏ត្រូវតែអស់លុយដែរ ឲ្យតែឆ្លងកាត់ស្ថានីយ៍ថ្លឹងរថយន្តមួយនេះ..! =>> ដីមាត់ព្រែករាប់រយម៉ែត្រត្រូវបានបុគ្គលអ្នកមានលុយនឹងមានអំណាចកំពុងចាក់គ្រឹះសង់របងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន... =>> ស្ថានីយ៍ថ្លឹង​រថយន្តភូមិអូរត្នោតឃុំត្បែងស្រុកកណ្ដាលស្ទឹងកំពុងប្រែ​ក្លាយទៅជាជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្ត... =>> ពិធីប្រកាសចូលកាន់តំណែង ឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ជាស្នងការនគរបាលខេត្តជំនួសឧត្តមសេនីយ៍ទោ សម សាមួន ដែលត្រូវចូលនិវត្តន៍...
0

ខេត្តចំនួន២របស់កម្ពុជា កំពុងរងផលប៉ះពាល់ខ្លាំង ដោយសារការជន់លិច

ខេត្តចំនួន២របស់កម្ពុជា កំពុងរងផលប៉ះពាល់ខ្លាំង ដោយសារការជន់លិច

ខេត្តចំនួន២គឺខេត្តព្រះសីហនុនិងខេត្តរតនគិរី ត្រូវបានជន់លិចជាបន្តបន្ទាប់ លំនៅដ្ឋាននិងហេដ្ឋារចនាសម្ព័ន្ធតាមតំបន់មួយចំនួន បង្កនូវផលលំបាកខ្លាំង ចំពោះប្រជាពលរដ្ឋ ដែលបានខូចខាតទ្រព្យសម្បត្តិ ដូចជារថយន្ត ម៉ូតូ និងសម្ភារៈប្រើប្រាស់ជាដើម ។ទន្ទឹមនឹងនេះ អាជ្ញាធរខេត្តនិមួយៗនិងក្រុមពាក់ព័ន្ធផ្សេងៗ ក៏បាននឹងកំពុងខិតខំប្រឹងប្រែង អស់ពីលទ្ធភាព ដើម្បីដោះស្រាយបញ្ហាទាំងនេះ ក៏ដូចជាជួយដល់ប្រជាជន ដែលកំពុងរងផលប៉ះពាល់នេះផងដែរ ។

លោក ហេង សោភ័ណរិទ្ធ ប្រធានមន្ទីរធនធានទឹកខេត្តព្រះសីហនុបានប្រាប់ឱ្យដឹង នៅថ្ងៃទី៩សីហានេះថា យប់មិញចាប់ពីម៉ោង៧ល្ងាច ថ្ងៃទី៨ដល់៦ព្រឹកថ្ងៃទី៩ សីហានេះ មានបរិមាណទឹកភ្លៀងធ្លាក់ ដល់កម្រិត១៧០មីលីម៉ែត្រ ក្នុងរយៈពេល១២ម៉ោង ។កម្រិតទឹកភ្លៀងធ្លាក់ដល់២១៨មីលីម៉ែត្រ ក្នុងរយៈពេល២៤ម៉ោង ដូចនេះនៅក្រុងព្រះសីហនុ មិនធ្លាប់ជួបទេពីមុនមក ។

រីឯខេត្តរតនគីរី បើគិតត្រឹមម៉ោង៨ព្រឹក ថ្ងៃទី០៩ខែសីហាឆ្នាំ២០១៩ នៅស្រុកលំផាត់និងស្រុកកូនមុំខេត្តរតនគិរី ជំនន់ទឹកភ្លៀងបានធ្វើអោយប៉ះពាល់ ផ្ទះសំបែងប្រជាពលរដ្ឋជាច្រើនរយគ្រួសារ ដែលស្ថានភាពទឹកនៅទីនោះ មានកម្ពស់១៣.៨០ម៉ែត្រ ពោលជាកម្រិតហួសពីការប្រកាសអាសន្ន ដែលមានត្រឹម១២.៥០ម៉ែត្រ។ គ្រោះធម្មជាតិនេះ បណ្ដាលមកពីទឹកភ្លៀង នៃផ្ទៃរងទឹកភ្លៀងទាំងនៅកម្ពុជានិងប្រទេសវៀតណាម ។

យោងតាមក្រសួងធនធានទឹកនិងឧតុនិយម នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ បានបន្តចេញសេចក្ដីប្រកាសព័ត៌មានថ្មីមួយបន្ថែមទៀត ដោយព្រមានពីការបន្ដជន់លិចនៅខេត្តព្រះសីហនុ និងខេត្តរតនគីរី ដោយសារតែឥទ្ធិពលភ្លៀង នឹងនៅតែបន្ដធ្លាក់យ៉ាងគំហុកជាប់ៗគ្នា ទៅប៉ុន្មានថ្ងៃខាងមុខទៀត ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com