ទាន់ហេតុការណ៍
អតីតប្រធានមន្ទីរហិរញ្ញវត្ថុខេត្តកោះកុង បូមខ្សាច់លុបដីចំណីមាត់ព្រែករំលោភបំពានយកធ្វើកម្មសិទ្ធិទំហំប្រមាណ៥ហិកតា..! =>> លោក កង អាណាន់ ខិតខំប្រឹងប្រែងដឹកនាំកម្លាំងចុះរើសសំរាមតាមចិញ្ចើមផ្លូវមាត់ទន្លេរបឹងតាកែវ..! =>> ទឹកប្រាក់ប្រមាណជិត១លានដុល្លារជាគោលការណ៍ត្រូវដក២០ភាគរយជូនមន្ត្រីមិនបានអនុវត្តត្រឹមត្រូវតាមគោលការណ៍នោះទេ... =>> សកម្មភាពដឹកជញ្ជូនឈើក្នុងខេត្តមណ្ឌលគិរីបានចាប់ផ្ដើម កក្រើកសារជាថ្មីម្ដងទៀតហើយ..! =>> ដីព្រៃសហគមន៏សំបុកសត្វសែនជ័យ ដែលជាជម្រកត្រីពង និងជាសម្បតិ្តរបស់រដ្ឋត្រូវបានរងនូវការឈូសឆាយទន្រ្ទានចែកគ្នាយ៉ាងអនាធិបតេយ្យពីសំណាក់……… =>> ផ្លូវបេតុងមួយខ្សែជាមូលនិធិសង្កាត់កណ្ដោលដុំ មិនបានបើកគម្រោងដាក់ដេញថ្លៃជាសាធារណ:នោះទេ ! =>> ឡត៍ដុតអុសយកធ្យូងក៏ជាចលនាមួយយ៉ាងសំខាន់ដែរ ក្នុងការចូលរួមកាប់បំផ្លាញសម្បត្តិធនធានធម្មជាតិ..! =>> ក្រុមឈ្មួញទុច្ចរិតនៅតែបន្តរុករានកាប់បំផ្លាញឈើក្នុងតំបន់ព្រៃអង្គតែននិងតំបន់ព្រៃឡង់ជារៀងរាល់ថ្ងៃ..! =>> មហាជននិងប្រជាពលរដ្ឋបានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើអាជ្ញាធរក្នុងស្រុកបាធាយ ថាមិនបានយកភ្នែកមើល..! =>> តើប្រជាពលរដ្ឋទូទៅ អាចមានវាសនាបានសាងសង់នូវសំណង់លើដីរដ្ឋបានដូចជាលោក រ៉ា និងលោកស្រី ជ្រុន រ៉ុម ដែរឬទេ.?
0

​យុវជន​ម្នាក់​លួច​គាស់​ផ្ទះ​ប្រជាពលរដ្ឋ នៅ​ភ្នំពេញ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

​យុវជន​ម្នាក់​លួច​គាស់​ផ្ទះ​ប្រជាពលរដ្ឋ នៅ​ភ្នំពេញ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

ភ្នំពេញ​៖  នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៨ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ផាន ឌី​ណា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទៅកាន់​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ ជនសង្ស័យ​នេះ​ត្រូវបាន ម្ចាស់ផ្ទះ រួមជាមួយ​និង​សន្តិសុខ​ណាហ្គា​វើល ចាប់​បញ្ជូន​ឲ្យមក មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ ។​

​វត្ថុតាង​ចាប់​យក​បាន​រួម​មាន​៖
១- ម៉ូតូ Honda Click ពណ៌​សលាយ​ឈាមជ្រូក ស្លាក​លេខ 1AK- 1516 (​ប្រគល់​ជូន​ជនរងគ្រោះ​) ។​
២- Ipad ចំនួន​០១​គ្រឿង ពណ៌​ស (​ប្រគល់​ជូន​ជនរងគ្រោះ​) ។​
៣- ទូរ​សព្ទ​ដៃ​០១​គ្រឿង ម៉ាក ណូគា ពណ៌​ខៀវ (​ប្រគល់​ជូន​ជនរងគ្រោះ​) ។​
៤- ទូរ​សព្ទ​ដៃ​០១​គ្រឿង ម៉ាក អាយ​ហ្វូន​ហ្វាយ ។​
៥- ខ្សែក លោ​ហ​:​ធាតុ ពណ៌​ទង់ដែង ។​

​តាម​ពាក្យបណ្តឹង​ឈ្មោះ ណា​ង វុទ្ធី ភេទ​ប្រុស អាយុ​៣២ ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ស្នាក់​នៅផ្ទះ​លេខ​៦៥ ផ្លូវ​២១(​បេតុង​) ភូមិ​សន្សំ​កុសល សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ សារភាពរ​បស់​ជនសង្ស័យ គឺ​គេ​ពិតជា​បាន​លួច​ពិតប្រាកដ​មែន បន្ទាប់​មក​សម្ថ​កិច្ច​កង​រាជ អាវុធហត្ថ រាជធានី​ភ្នំពេញ​បាន​ធ្វើ​កំណត់ហេតុ​បញ្ជូន​ជនសង្ស័យ​ទៅកាន់ តុលាការ​ដើម្បី​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់ ៕

 

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com