ទាន់ហេតុការណ៍
រដ្ឋបាលខេត្តតាកែវ រៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពស្ដីពី យន្តការដោះស្រាយបណ្ដឹងតវ៉ាសម្រាប់គម្រោងខ្សែច្រវាក់ផលិតកម្មប្រកបដោយភាតរៈបរិស្ថាន ស្ថិតនៅភូមិសាស្រ្តខេត្តតាកែវ =>> កិច្ចប្រជុំផ្សព្វផ្សាយយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយជូនដល់អ្នកសារព័ត៌មានម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ គេហទំព័រ កាសែត ដែលកំពុងតែប្រតិបត្តិការនៅទូទាំងខេត្តតាកែវ... =>> ជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៧ ឆ្នាំ២០២៥ =>> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្ត..! =>> វិស័យទេសចរណ៍កម្ពុជាបានវិលទៅរកស្ថានភាពមុនវិបត្តិជំងឺកូវីដ-១៩ ដោយនៅឆ្នាំ២០២៤ កម្ពុជាទទួលស្វាគមន៍ទេសចរអន្តរជាតិប្រមាណ ៦,៧លាននាក់ កើនឡើង ២២,៩% ធៀបនឹងឆ្នាំ២០២៣ និង កើនឡើង ១,៤% ធៀបនឹងឆ្នាំ២០១៩ =>> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ «ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨ - ២ ធ្នូ ២០២៤) =>> ទោះបីជាផ្ទុកលើសទម្ងន់ឬក៏ផ្ទុកមិនលើសទម្ងន់ ក៏ត្រូវតែអស់លុយដែរ ឲ្យតែឆ្លងកាត់ស្ថានីយ៍ថ្លឹងរថយន្តមួយនេះ..! =>> ដីមាត់ព្រែករាប់រយម៉ែត្រត្រូវបានបុគ្គលអ្នកមានលុយនឹងមានអំណាចកំពុងចាក់គ្រឹះសង់របងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន... =>> ស្ថានីយ៍ថ្លឹង​រថយន្តភូមិអូរត្នោតឃុំត្បែងស្រុកកណ្ដាលស្ទឹងកំពុងប្រែ​ក្លាយទៅជាជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្ត... =>> ពិធីប្រកាសចូលកាន់តំណែង ឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ជាស្នងការនគរបាលខេត្តជំនួសឧត្តមសេនីយ៍ទោ សម សាមួន ដែលត្រូវចូលនិវត្តន៍...
0

កម្មករ​រោងចក្រ «​ជី​ម លី​» នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ប្រមាណ​៥០០​នាក់ បិទ​ផ្លូវ​ជាតិ​លេខ​៤​ទាំងស្រុង ទាមទារ​ឱ្យ​ក្រសួង​ការងារ​ដោះស្រាយ ក្រោយ​ថៅកែ​រោងចក្រ​រត់ចោល និង​មិន​បើក​ប្រាក់ខែ​ជូន​

កម្មករ​រោងចក្រ «​ជី​ម លី​» នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ប្រមាណ​៥០០​នាក់ បិទ​ផ្លូវ​ជាតិ​លេខ​៤​ទាំងស្រុង ទាមទារ​ឱ្យ​ក្រសួង​ការងារ​ដោះស្រាយ ក្រោយ​ថៅកែ​រោងចក្រ​រត់ចោល និង​មិន​បើក​ប្រាក់ខែ​ជូន​

​ភ្នំពេញ ៖ កម្មករ​-​កម្មការិនី​រោងចក្រ​យីហោ «​ជី​ម លី​» ស្ថិតនៅក្នុង​ភូមិ​គល់ សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ប្រមាណ​៥០០​នាក់ បាន​និង​កំពុង​ធ្វើការ​បិទ​ផ្លូវ​ជាតិ​លេខ​៤ ទាំងស្រុង នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ ក្នុងចំណោម​កម្មករ​ជាង​២៥០០​នាក់ ដោយ​ពួកគេ​ទាមទារ​ឱ្យ​ក្រសួង​ការងារ​ដោះស្រាយ​ជូន​ពួកគាត់ បន្ទាប់​ពី​ថៅកែ​រោងចក្រ​បាន​រត់ចោល និង​មិន​បើក​ប្រាក់ខែ​ឱ្យ​ចំនួន​២​ខែ​មក​ហើយ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា កាលពី​នា​ព្រឹក​ថ្ងៃ​ទី​០៧ ខែ​កញ្ញា ឆ្នាំ​២០១៨ កន្លងទៅ កម្មករ​រោងចក្រ «​ជី​ម លី​» ធ្លាប់​បាន​ផ្ទុះ​ការតវ៉ា​ម្តង​រួចមកហើយ ដោយ​ទាមទារ​ឱ្យ​ជួយ​រក​ដំណោះស្រាយ ក្រោយ​ពី​រោងចក្រ ត្រូវ​បាន​ចប់​កុងត្រា​ជួល​ទីតាំង នឹង​ត្រូវ​ផ្លាស់ប្តូរ​ទីតាំង​ថ្មី ដោយ​មិន​បាន​ទូទាត់​លុយ​អត្ថប្រយោជន៍​ផ្សេងៗ ព្រមទាំង​លុយ​បំណាច់​ឆ្នាំ​ជាដើម​។​

​បើ​តាម​កម្មករ ការតវ៉ា​របស់​ពួកគេ បាន​កើតឡើង​អស់​រយៈពេល​ជិត​១​ខែ​មក​ហើយ នៅតែ​មិន​ដាច់ស្រេច ទើប​ពួកគេ​បាន​ប្រមូលផ្តុំ​គ្នា​ធ្វើ​ការតវ៉ា​តែ​ម្តង ដែល​ជម្រើ​ចុងក្រោយ​។​

​ក្រុមកម្មករ​បាន​ឱ្យដឹង​ថា រោងចក្រ​ខាងលើ ក្រោយ​ពី​ប្តូរ​ទីតាំង​ប្តូរ​ឈ្មោះ​រោងចក្រ «​ជី​ម លី​» ឲ្យទៅ​ជា​រោងចក្រ «​ជី ជី​» តែ​ខាង​ក្រុមហ៊ុន​មិន​ទាន់​បាន​ទូទាត់​លុយ​អត្ថប្រយោជន៍ ជូន​កម្មករ​នៅ​ឡើយ ធ្វើ​ឲ្យ​កម្មករ​២៥០០​នាក់ មិន​សុខចិត្ត​នាំគ្នា​តវ៉ា​ទាមទារ​រក​លុយ​បំណាច់​ឆ្នាំ និង​លុយ​អត្ថប្រយោជន៍​ផ្សេងៗ​។​

​សម្រាប់​ការតវ៉ា​រហូតដល់​បិទ​ផ្លូវ​ជាតិ​ខាងលើនេះ បាន​ធ្វើឲ្យមាន​ការកកស្ទះ​ចរាច​រណ៍​យ៉ាងខ្លាំង ខណៈ​កងកម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​ជាច្រើន​នាក់ កំពុងតែ​ធ្វើ​ការសម្រួល​ចរាចរណ៍​ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com