ទាន់ហេតុការណ៍
អតីតប្រធានមន្ទីរហិរញ្ញវត្ថុខេត្តកោះកុង បូមខ្សាច់លុបដីចំណីមាត់ព្រែករំលោភបំពានយកធ្វើកម្មសិទ្ធិទំហំប្រមាណ៥ហិកតា..! =>> លោក កង អាណាន់ ខិតខំប្រឹងប្រែងដឹកនាំកម្លាំងចុះរើសសំរាមតាមចិញ្ចើមផ្លូវមាត់ទន្លេរបឹងតាកែវ..! =>> ទឹកប្រាក់ប្រមាណជិត១លានដុល្លារជាគោលការណ៍ត្រូវដក២០ភាគរយជូនមន្ត្រីមិនបានអនុវត្តត្រឹមត្រូវតាមគោលការណ៍នោះទេ... =>> សកម្មភាពដឹកជញ្ជូនឈើក្នុងខេត្តមណ្ឌលគិរីបានចាប់ផ្ដើម កក្រើកសារជាថ្មីម្ដងទៀតហើយ..! =>> ដីព្រៃសហគមន៏សំបុកសត្វសែនជ័យ ដែលជាជម្រកត្រីពង និងជាសម្បតិ្តរបស់រដ្ឋត្រូវបានរងនូវការឈូសឆាយទន្រ្ទានចែកគ្នាយ៉ាងអនាធិបតេយ្យពីសំណាក់……… =>> ផ្លូវបេតុងមួយខ្សែជាមូលនិធិសង្កាត់កណ្ដោលដុំ មិនបានបើកគម្រោងដាក់ដេញថ្លៃជាសាធារណ:នោះទេ ! =>> ឡត៍ដុតអុសយកធ្យូងក៏ជាចលនាមួយយ៉ាងសំខាន់ដែរ ក្នុងការចូលរួមកាប់បំផ្លាញសម្បត្តិធនធានធម្មជាតិ..! =>> ក្រុមឈ្មួញទុច្ចរិតនៅតែបន្តរុករានកាប់បំផ្លាញឈើក្នុងតំបន់ព្រៃអង្គតែននិងតំបន់ព្រៃឡង់ជារៀងរាល់ថ្ងៃ..! =>> មហាជននិងប្រជាពលរដ្ឋបានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើអាជ្ញាធរក្នុងស្រុកបាធាយ ថាមិនបានយកភ្នែកមើល..! =>> តើប្រជាពលរដ្ឋទូទៅ អាចមានវាសនាបានសាងសង់នូវសំណង់លើដីរដ្ឋបានដូចជាលោក រ៉ា និងលោកស្រី ជ្រុន រ៉ុម ដែរឬទេ.?
0

លោក​ លឹម ​សម្បត្តិ​មេគយច្រកអា​កាសយា​នដ្ឋានអន្តរ​ជាតិភ្នំពេញហ៊ានប្រព្រឹ​ត្តអំពើពុ​ក​រលួយមិនញ​ញើតនិងអង្គភា​ពប្រឆាំងអំពើពុករ​លួយឡើយ….

លោក​ លឹម ​សម្បត្តិ​មេគយច្រកអា​កាសយា​នដ្ឋានអន្តរ​ជាតិភ្នំពេញហ៊ានប្រព្រឹ​ត្តអំពើពុ​ក​រលួយមិនញ​ញើតនិងអង្គភា​ពប្រឆាំងអំពើពុករ​លួយឡើយ….

ថ្មីៗ​នេះ​ក្រុម​អ្នក​រត់ការ​ឯកសារ​នាំចូល​ទំនិញ​តាម​ច្រក  ​អាកាសយានដ្ឋាន​អន្តរជាតិ  ​ភ្នំពេញ បាន​ឲ្យ​ដឹងថា ពួកគេ​ត្រូវ​បង់លុយ​ពី​៣៥​​​​​ ដុល្លារទៅ​៧៥​ដុល្លារ​សម្រាប់​ឯកសារ​ដែល​គ្មាន​កំហុស ហើយ​សម្រាប់​ឯកសារ​ដែលមាន​កំហុស ​បន្តិចបន្តួច​ត្រូវ​មន្ត្រី​គយ​ប្រចាំ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដែលជា​កូនចៅ​របស់លោក លឹម សម្បត្តិ គាប​យកលុយ​តាម​តែអំពើ​ចិត្ត​។

 

បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក លឹម សម្បត្តិ មេ​គយ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀតនោះឡើយ​។

 

ដោយហេតុថា ទើប​តែមកកាន់​តំណែង​ជា​ប្រធាន ការិយាល័យ​គយ​ច្រក​អាកាសយាន ដ្ឋាន​អន្តរជាតិ​ភ្នំពេញត្រឹម មួយរយៈ​ពេល​ខ្លី​សោះ​បែរជា​លោក លឹម សម្បត្តិ ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំង  ​ជាង​មេ​គយ​ប្រចាំ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មុនៗ​ទៅទៀត​។

 

ប្រភពពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​បង្ហើប​ឲ្យ​ដឹងថា ក្រោយពេល​ទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ រួចមក​គឺ​លោក លឹម សម្បត្តិ ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព​ដោយ​គ្មាន ​ញញើត​អ្វី​ទាំងអស់​។

 

ជុំវិញ​បញ្ហា​នេះ​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក លឹម សម្បត្តិ បាន​ឲ្យ​ដឹងថា ដោយសារ​ចំណាយ​ប្រាក់យ៉ាងច្រើន​ក្នុងការ​ទទួលបាន​នូវតំណែង ជា​មេ​គយ​ប្រចាំ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញនេះ ទើប​លោក លឹម សម្បត្តិ ខំប្រឹង​ប្រព្រឹត្ត​អំពើពុករលួយ​ដើម្បីស្រង់ដើម​យ៉ាង​តក់ក្រហល់​យ៉ាងនេះ។

 

ជាក់ស្ដែង​ក្រុម​អ្នក​រត់ការ​ឯកសារ​ក្រុមហ៊ុន​នាំចូល​ទំនិញ​តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក លឹម សម្បត្តិ និង​បក្ខពួក​គាប​យកលុយ​ពី​ពួកគេ​តាម​តែអំពើ​ចិត្ត​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​។

​ ​
ប្រភពពី​ក្រុម​អ្នក​រត់ការ​ឯកសារ​នាំចូល​ទំនិញ​តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​ឲ្យ​ដឹងថា ពួកគេ​ប្រឈម​នឹង​ការលំបាក​កាន់តែខ្លាំង​ឡើងៗ​ព្រោះ​មួយរយៈ​ចុងក្រោយ​នេះ​ពួកគេ​ត្រូវ​ចំណាយលុយ​លើ​តុ​ក្រោម​តុ​បង់​ឲ្យ​លោក លឹម សម្បត្តិ មេ​គយ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាន់តែ​ច្រើនឡើងៗ​។

 

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា

ទី​១-​ត្រូវ​បង់​ឲ្យ​មន្ត្រី គយ​ទទួល​ផែន​ចុះ​លេខ​ចំនួន​៥​ដុល្លារ ។

ទី​២-​បង់លុយ​២០​ដុល្លារ សម្រាប់​មន្ត្រី​គយ​ផ្នែក​គណនេយ្យ​។

ទី​៣-​ត្រូវ​បង់​១០​ដុល្លារ​សម្រាប់​ប្រធាន​ផ្នែក​ត្រួតពិនិត្យ ហើយ​ត្រូវ​បង់​១០​ដុល្លារ​ទៀត​សម្រាប់​ផ្នែក​ផែនការ។

ទី​៤-​បង់​២០​ដុល្លារ​សម្រាប់​មន្ត្រី​គយ​ផ្នែក​កាត់​ស្ដុក។

ទី​៥-​បង់​ឲ្យ​អនុប្រធាន​ការិយាល័យ​ចំនួន​៥​ដុល្លារ​ថែមទៀត​។

 

ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ចាត់វិធានការ​ទប់ស្កាត់​អំពើ ពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់លោក លឹម សម្បត្តិ មេ​គយ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​បក្ខពួក​ខ្លះ​ផង​ព្រោះ​ពួកគេ​កំពុង​បំពាន​លើ​វិធានការ​កែទម្រង់​ស៊ីជម្រៅ​ ។ បឋម

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com